ពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាមអង់អាចក្លានហាន
(VOVworld) - ពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាមអង់អាចក្លានហាន។នេះគឺជាប្រធានបទនៃជំនួបប្រាស្រ័យក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០
នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម និងលើកទី២៥នៃទិវាបុណ្យប្រជាជនទាំង
មូលចូលរួមកិច្ចការពារប្រទេស ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ធ្នូ នៅរដ្ឋធានី
ហាណូយ។នៅទីនេះ បណ្ដាតំណាងជាកម្មាភិបាលបដិវត្តន៍ជើងចាស់ វីរៈកម្លាំង
ប្រដាប់អាវុធប្រជាជន អតីតយុទ្ធជនជាគំរូនៅសម័យកាលនានាបានរួមគ្នារំលឹក
ឡើងវិញប្រវត្តិសាស្ត្រចាប់បដិសន្ធិ ប្រពៃណីដ៏ភ្លឺស្វាង និងបណ្ដាយុទ្ធជ័យរុងរឿង
របស់កងទ័ពប្រជាជនវៀតណាម។
|
ទិដ្ឋភាពនៃជំនួបប្រាស្រ័យនេះ (រូបថត៖qdnd.vn) |
ក៏នៅជំនួបនេះដែរ បណ្ដាជំនាន់កម្មាភិបាល យុទ្ធជនបានសម្ដែងមោទនភាព
ដោយបន្តប្រពៃណីដ៏រុងរឿងរបស់ជំនាន់មុនៗ ក៏ដូចជាការប្ដេជ្ញាចិត្តមិនខ្លាចពលី
ជីវិត ភាពលំបាកលំប៉ិន ប្រឡងប្រណាំងសម្រេចរាល់ភារកិច្ចដែលបានប្រគល់ រួមចំណែកកសាងកងទ័ពរឹងមាំលើគ្រប់វិស័យ ការពារមាតុប្រទេសក្នុងសភាព
ការថ្មី៕