ពង្រីកភាពម្ខាស់ការក្នុងការអនុវត្តការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន

(VOVWORLD) -នាថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិកាឃោសនាមជ្ឈិមបានរួមសហការជាមួយគណៈកម្មធិការទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសមជ្ឈិមរៀបចំសន្និសីទទូទាំងប្រទេសស្ដីពីការបូកសរុបការងារ ផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រោងព្រំដែនឆ្នាំ ២០១៨ ក៏ដូចជាអនុវត្តន៍ភារកិច្ចឆ្នាំ២០១៩ ផងដែរ។
ពង្រីកភាពម្ខាស់ការក្នុងការអនុវត្តការងារផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន - ảnh 1 ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong ̣̣(TTXVN)

នៅទីនេះ អង្គសន្និសីទបានផ្ដោតសំខាន់លើបញ្ហា និងលទ្ធផលនៃការផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែន ឆ្នាំ២០១៨ បទពិសោធន៏នៃការអនុវត្តការងារ មួយចំនួនរបស់ក្រសួងស្ថាប័ននិងមូលដ្ឋាននានា និងបញ្ហាដែលត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកិច្ចការឃោសនាឆ្នាំ ២០១៩។

អញ្ជើញថ្លែងនៅទីនេះ ប្រធានគណៈកម្មាធិកាឃោសនាមជ្ឈិម លោក Vo Van Thuong បានកោតសរសើរកិច្ចខិតខំប្រឹងប្រែង របស់ក្រសួង ស្ថានប័ន មូលដ្ឋាន អង្គភាពនានា ក្នុងការពង្រឹងសកម្មភាពផ្សព្វផ្សាយព័ត៌មានកិច្ចការបរទេស ផ្សព្វផ្សាយកោះសមុទ្រ ការការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន និងការគ្រប់គ្រងព្រំដែនគោក  ដោយរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសសុខសន្តិភាព ស្វិរភាព ក៏ដូចជាបង្កលក្ខណៈសម្រាប់ប្រទេសជាតិអភិវឌ្ឍន៍ផងដែរ។ លោក Vo Van Thuongបានសង្កត់ធ្ងន់ថាភារកិច្ចមួយចំនួនដែលត្រូវផ្តោតសំខាន់ក្នុងឆ្នាំ ២០១៩ រួមមាន៖ បន្តផ្លាស់ប្ដូរថ្មីការត្រិះរិះ លើកម្ពស់ការយល់ដឹងអំពីកិច្ចការ ព័ត៌មាន និងជម្រុញខ្លាំងការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ