ពង្រីកយ៉ាងខ្លាំងក្លាតួនាទីកិច្ចការបរទេសពហុភាគីក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ

ពង្រីកយ៉ាងខ្លាំងក្លាតួនាទីកិច្ចការបរទេសពហុភាគីក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1
ពង្រីកយ៉ាងខ្លាំងក្លាតួនាទីកិច្ចការបរទេសពហុភាគីក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ (VOV)

        Vovworld-នាព្រឹកថ្ងៃទី១២សីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀត
ណាមលោក Nguyen Tan Dung បានអញ្ចើញចូលរួមនិងថ្លែងមតិនៅ​សន្និសីទ​កិច្ចការបរទេសពហុភាគីសតវត្សទី២១និងស្នើរគោលនយោបាយ​ចំពោះ​វៀត
ណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា​កិច្ចការ​បរទេសពហុ
ភាគីកាន់តែបានអះអាងតួនាទីក្នុងជីវភាពខាងនយោបាយសេដ្ឋកិច្ចកិច្ចការ
បរទេសរបស់ពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ ទន្ទឹមនឹងនោះជាផ្នែក​សំខាន់
មួយក្នុងគោលនយោបាយកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ​របស់
វៀតណាម។

        នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ថា លើ​មូលដ្ឋាន​គោល
ការណ៍ធំៗរបស់បក្សនិងនិន្នាការរួមរបស់ពិភពលោក ត្រូវកំណត់កិច្ចការ​បរទេសពហុភាគីជាផ្នែកសំខាន់ក្នុងគោលនយោបាយកិច្ចការបរទេសនិង​សមាហរណកម្មអន្តរជាតិរបស់វៀតណាម។ បណ្ដារបប វេទិការពហុភាគីជា​
កន្លែង​ដែលវៀតណាមការពារនិងជំរុញផលប្រយោជន៍សន្តិសុខនិងអភិវឌ្ឍន៍ លើកកំពស់តួនាទីរបស់ខ្លួនលើមូលដ្ឋានសមស្របនឹងផលប្រយោជន៍រួម។
ទន្ទឹម​នឹងនោះក៏ជាកន្លែងដើម្បីវៀតណាមបង្ហាញស្មារតី វៀតណាមជាមិត្តផក្តិ
ដៃគូ​ទំនុក​ទុកចិត្តនិងសមាជិកមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។​
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖

        “ក្នុងបុព្វហេតុការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ ពិសេសគឺក្នុង​ស្ថានភាពសមុទ្រខាងកើតនាបច្ចុប្បន្ន យើងត្រូវយកចិត្តទុកដាក់ដល់តួនាទី​
សម្លេងរបស់បណ្ដារបប វេទិការពហុភាគី ពិសេសគឺអង្គការសហប្រជាជាតិ
អាស៊ាន ចលនាមិនចងបក្សសម្ព័ន្ធ។ វៀតណាមបានរួមចំណែក​សំខាន់លើក​កំពស់គោលការណ៍ដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់​
អន្តរជាតិ មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ