ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា
(VOVWORLD) -នាព្រឹកថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lopez Diaz ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានឲ្យដឹងថា ភាគីទាំងពីរគប្បីបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាលសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ពង្រីកយន្តការសហប្រតិបត្តិការនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - គុយបា |
នាព្រឹកថ្ងៃទី ៣១ សីហា នៅទីក្រុងហាណូយ នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា លោក Herminio Lopez Diaz ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានឲ្យដឹងថា ភាគីទាំងពីរគប្បីបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាលសំដៅអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក ឧបនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរនាពេលខាងមុខ គប្បីយកចិត្តទុកដាក់ជំរុញក្រសួង ស្ថាប័នទាក់ទិននានាជំរុញយ៉ាងខ្លាំងយន្តការសហប្រតិបត្តិការ ដែលមានស្រាប់។ នៅពេលខាងមុខភាគីទាំងពីរគប្បីត្រៀមរៀបចំឲ្យបានល្អនូវសម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅទីក្រុងហាណូយ នាខែតុលា ឆ្នាំ ២០១៧។
រីឯខ្លួនវិញ លោក Herminio Lopez Diaz បានឲ្យដឹងថា គុយបាមានបំណងទទួលស្វាគមន៍វិនិយោគិនវៀតណាមមកសហប្រតិបត្តិការ និងវិនិយោគ៕