ពង្រីកសក្ដានុភាពនៃជំនាន់យុវវ័យវៀតណាម
|
ពង្រីកសក្ដានុភាពនៃជំនាន់យុវវ័យវៀតណាម(www.doanhnhansaigon.vn) |
(VOV)_ថ្លែងមតិនៅសន្និសីទពិគ្រោះយោបល់ ស្ដីពីការធ្វើវិសោធនកម្ម និងបំ ពេញបន្ថែមច្បាប់យុវជន ២០០៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី១៨ មិនា នៅរដ្ឋធានី ហា ណូយ លោក Nguyen Tien Dinh អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាមបានអោយដឹង
ថា៖ ច្បាប់យុវជនដែលត្រូវបានរដ្ឋសភាវៀតណាមអនុម័តថ្ងៃទី ២៩ វិច្ឆកា ឆ្នាំ ២០០៥ នៅសម័យប្រជុំទី៨ និងចូលជាធរមានចាប់ពីថ្ងៃទី១ កក្កដា ឆ្នាំ ២០០៦មានកំហិត មួយចំនួន ដែលត្រូវស្រាវជ្រាវ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមអោយសមស្របជា
មួយសម្រូវការអភិវឌ្ឍន៍ជាក់ស្ដែងរបស់យុវជនវៀតណាម និងការអភិវឌ្ឍន៍របស់ប្រ
ទេសជាតិ។
លោក Arthur Erken ប្រធានដំណាងស្ថាប័នមូលនិធិចំនួនប្រជាជនអង្គការ សហប្រជាជាតិប្រចាំនៅវៀតណាម បានអោយដឹងថា៖
“ របៀបល្អបំផុតដើម្បីជួយឧបត្ថម្ភអ្នកវ័យក្មេង នោះគឺត្រូវមានរចនាសម្ព័ន្ធ គោលនយោបាយ និងកម្មវិធីនានា។ ទន្ទឹមនឹងនោះ យើងត្រូវរួមគ្នា សហប្រតិបត្តិ ការជាមួយគ្នា ជួយឧបត្ថម្ភជំនាន់វ័យក្មេងឈានទៅមុខ៕”