ពង្រីកសក្ដានុភាពសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស

(VOVWORLD) - ក្រុមការងារនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអនុប្រធានលោក Nguyen Hong Son ទើបតែមាន ដំណើរបំពេញទស្សនកិច្ចការងារនៅអង់គ្លេសចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣១ ខែ សីហា។

ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅរៀនសូត្របទពិសោធន៍ក្នុងគោល នយោបាយអភិវឌ្ឍឧស្សាហកម្មជាតិ ជំរុញការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត និងវិទ្យា សាស្ត្របច្ចេកវិទ្យា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចការអភិវឌ្ឍ សេដ្ឋកិច្ចតំបន់និងការតភ្ជាប់បណ្ដាតំបន់ ផងដែរ។

        នៅក្នុងជំនួបធ្វើការជាមួយតំណាងថ្នាក់ដឹកនាំនៃបណ្ដាក្រសួង ស្ថាប័នរបស់ អង់គ្លេស លោក Nguyen Hong Son បានអះអាងថា វៀតណាមនិងអង់គ្លេសមាន សក្ដានុភាពសហប្រតិបតិ្តការដ៏ធំធេងណាស់ ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យទប់ទល់នឹងបម្រែបម្រួលអាកាស ធាតុ។ វៀតណាមមានគោលបំណងថា នាពេលខាងមុខ ប្រទេសទាំងពីរនឹង ខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្មសេរី សហការគ្នាដើម្បីពន្លឿនកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបរួចមក។

        ក្នុងពេលជាមួយគ្នានោះ បណ្ដាដៃគូអង់គ្លេសបានអះអាងថា ទំនាក់ទំនង រវាងអង់គ្លេសនិង វៀតណាមកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ល្អប្រសើរបំផុត ជា ពិសេសគឺក្នុងឆ្នាំ២០២០ ប្រទេសទាំងពីរនឹងរំលឹកខួបលើកទី១០ទិវាបង្កើតទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រ។ ភាគីអង់គ្លេសបានវាយតម្លៃខ្ពស់ចំពោះការរីក ចម្រើនយ៉ាងខ្លាំងក្លារវាងប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ចាប់តាំងពីនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្មរហូតដល់អប់រំបណ្ដុះ បណ្ដាលនិងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ