ពង្រីកសក្តានុពល គុណសម្បត្តិនិងស្មារតីពឹងផ្អែកលើខ្លួនឯងរបស់ជនរួមជាតិបណ្តាជនជាតិដើម្បីការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព
(VOVWORLD) - គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ គួរតែស្នើបង្កើតច្បាប់ស្តីពីជនជាតិ ដើម្បីកែសម្រួលគោលនយោបាយជនជាតិ ឱ្យបានគ្រប់ជ្រុងជ្រោយនិងពេញលេញ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ៧ កុម្ភៈ អញ្ជើញទៅសួរសុខទុក្ខ ជូនពរបុណ្យ តេត និងជួបធ្វើការនៅគណៈ កម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ, អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការផ្តោតលើ ការបង្កើតច្បាប់ស្តីពីវិស័យ ជន ជាតិដើម្បីមានការកែ សម្រួលទាំងស្រុងនិងពេញលេញ នូវ គោលនយោបាយជនជាតិ។ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិ គួរតែស្នើបង្កើតច្បាប់ស្តីពីជនជាតិ ដើម្បីកែសម្រួលគោលនយោបាយជនជាតិ ឱ្យបានគ្រប់ជ្រុងជ្រោយនិងពេញលេញ។ ទន្ទឹមជាមួយគ្នានោះ ត្រូវបំពេញបែបបទនិងផ្សព្វផ្សាយជាបន្ទាន់នូវឯកសារស្របតាមបទប្បញ្ញត្តិ ដើម្បីអនុវត្តន៍និងបើកចំណាយនូវកម្មវិធីគោលដៅជាតិចំនួន៣ ជាពិសេសកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ សម្រាប់ដំណាក់កាលឆ្នាំ២០២១-២០៣០។ លោកអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tran Thanh Man បានស្នើថា នាពេលខាងមុខ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិគួរតែផ្តោតលើការលុបបំបាត់ការលំបាកទាក់ទងនឹងយន្តការ និងគោលនយោបាយ។ គោលដៅគឺប្រជាជនពិតជាទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ហើយទន្ទឹមនឹងនោះនាំមកនូវសក្តានុពល និងគុណសម្បត្តិពីតំបន់និងស្មារតីពឹងផ្អែកលើខ្លួនឯងរបស់ជនជាតិភាគតិច ដើម្បីអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាពនៅក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ៕