ពង្រីកសិទ្ធិធ្វើជាម្ចាស់របស់ប្រជាជននៅពេលចូលរួមបោះឆ្នោត
(VOVWORLD) - លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការបោះ ឆ្នោតជ្រើសរើស សមាជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគឺជាការបង្ហាញដោយផ្ទាល់ នូវប្រជាធិបតេយ្យ ក៏ដូចជាឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន ក្នុងការកសាងរដ្ឋនិយាយរួមនិងស្ថាប័នតំណាង-ស្ថាប័នអំណាច របស់រដ្ឋពីមជ្ឈឹមចុះដល់មូលដ្ឋាននៅវៀតណាមនិយាយដោយឡែក។
លោក Tran Thanh Man ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី១៣ មករា នៅទីក្រុងហាណូយ លោក Tran Thanh Man ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតនិងជាប្រធានគណៈកម្មការដឹកនាំការងារបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៥និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ បានអញ្ជើញធ្វើជាអធិបតី នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការនេះ។
លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើស សមាជិកសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគឺជាការបង្ហាញដោយផ្ទាល់ នូវប្រជាធិបតេយ្យ ក៏ដូចជាឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន ក្នុងការកសាងរដ្ឋនិយាយរួមនិងស្ថាប័នតំណាង-ស្ថាប័នអំណាច របស់រដ្ឋពីមជ្ឈឹមចុះដល់មូលដ្ឋាននៅវៀតណាមនិយាយដោយឡែក។
នេះក៏ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់ប្រទេសជាតិ ហើយជាទីកន្លែងសម្រាប់អ្នកបោះឆ្នោតអនុវត្តសិទ្ធិនិងកាតព្វកិច្ចរបស់ពល រដ្ឋដើម្បីជ្រើសរើសមនុស្សឆ្នើមៗ សក្តិសមតំណាងឲ្យឆន្ទៈ បំណងប្រាថ្នានិងសិទ្ធិធ្វើជាម្ចាស់របស់ ប្រជាជន នៅក្នុងស្ថាប័នអំណាចរបស់រដ្ឋពីមជ្ឈឹមចុះដល់មូលដ្ឋាន ឆ្លើយតបនឹងតម្រូវការនៃការ កសាងនីតិរដ្ឋសង្គមនិយមវៀតណាមរបស់ប្រជាជន ដោយប្រជាជននិងដើម្បីប្រជាជនផងដែរ៕