ពង្រីកស្មារតី “វ័យអាយុកាន់ខ្ពស់ ឆន្ទះកាន់តែខ្ពស់” របស់ជនចាស់ជរា
(VOVWORLD) /  
|
អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរា (VOV) |
Vovworld-នាថ្ងៃទី១២ធ្នូ នៅពិធីទទួលជួបសន្ទនាជាមួយគណៈប្រតិភូមកចូលរួមសន្និសីទលើកដម្កើងជនចាស់ជរាគំរូ ចូលរួមការពារអធិបតេយ្យភាពសន្តិសុខព្រំដែនសមុទ្រកោះ អគ្គលេខាបក្សកុម្មុយនីស្ដវៀតណាមលោក Nguyen
Phu Trong បានលើកដម្កើងរាល់ស្នាដៃការងារល្អប្រសើររបស់ជនចាស់ជរាដែលបានរួមចំណែកជាក់ស្ដែងទៅក្នុងការរក្សាសន្តិសុខការពារមាតុប្រទេសនៅដំបន់
ព្រំដែនឆ្ងាយដាច់ស្រយាលសមុទ្រកោះ។
“បទពិសោធន៍របស់យើងគឺប្រជាជនទាំងមូលចូលរួមគ្រប់វិស័យ។ ប្រជាជន
ធ្វើបង្កើតគ្រឹះស្ថានដ៏ចីរភាពបាន។ ខឿនការពារជាតិរបស់យើងគឺការពារជាតិ
ប្រជាជនទាំងមូល។ ក្នុងនោះកំលាំងប្រដាប់អាវុធជាស្នូល នៅដំបន់ព្រំដែនគឺកងទ័ពការពារព្រំដែនជាស្នូល។ កំលាំងទាំងពីរបានសហការជាមួយគ្នាមានតួនាទីស្នូលក្រោមការដឹកនាំរបស់បក្សនិងប្រជាជនស្រុះចិត្តគំនិតនោះយើងទើបមាន
ចីរភាព៕”
-VOVWORLD