ពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្ដាជនរួមជាតិ Tay Nguyen
|
ពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្ដាជនរួមជាតិ Tay Nguyen (VNA) |
(VOVworld) – នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី ៦ មិនា ថ្នាក់ដឹកនាំខេត្ត Dak Lak
បានឲ្យដឹងថា៖ ខេត្តបានសម្រេចការងារត្រៀមរៀបចំសំរាប់ Festival កាហ្វេ Buon
Ma Thuot លើកទី ៦ មហោស្រពវប្បធម៌គុងឃ្មោះ Tay Nguyen ឆ្នាំ ២០១៧ និងសន្និ
សីទពន្លឿនការវិនិយោគតំបន់ Tay Nguyen លើកទី៤ ចាប់ពីថ្ងៃទី ៨ ដល់ទី ១៣
មិនា ឆ្នាំ ២០១៧។ ពិធីបើក Festival ដោយប្រធានបទ «ប្រមូលផ្តុំភាពល្អប្រសើរ -
ពង្រីកអត្តសញ្ញាណ - តភ្ជាប់អភិវឌ្ឍន៍» ដោយទ្រង់ ទ្រាយធំ នៅមានសកម្មភាព
សម្បូរបែបផ្សេងៗទៀតដូចជា៖ ផ្សារណាត់ ការតាំង ពិពណ៌ផ្នែកកាហ្វេ ជាដើម។
ការរៀបចំ Festival លើកនេះសំដៅផ្សព្វផ្សាយនិង អះអាងនូវចំណាត់ថ្នាក់របស់
កាហ្វេ ខេត្ត Dak Lak និយាយដោយឡែកនិងសារៈសំខាន់នៃកាហ្វេវៀតណាមលើទី
ផ្សារពិភពលោកនិយាយរួម។ ពិធីបុណ្យនេះក៏ជាឱកាសដើម្បីអភិរក្សឧទ្ទេសនាម
និងពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសនៃបណ្ដាជនរួមជាតិនៅតំបន់ Tay Nguyen
ផងដែរ។ ជាពិសេសគឺតំលៃនៃវប្បធម៌គុងឃ្មោះ Tay Nguyen ដែលត្រូវបានអង្គការ
UNESCO ទទួលស្គាល់ជា «បតិក្ខភ័ណ្ឌវប្បធម៌អរូបីនិងតមាត់របស់មនុស្សលោក»
នាឆ្នាំ ២០០៨៕