ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ហ្សកដានី
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ធ្នូ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Quang Hieu បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រហ្សកដានី។
អនុរដ្ឋមន្ត្រីការបរទេសលោក Pham Quang Hieu បានធ្វើការជាមួយលោកអនុរដ្ឋមន្ត្រីក្រសួងវិនិយោគហ្សកដានី Zaher Al-Qatarneh។ រូបថត៖ dangcongsan.vn |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu បានអញ្ជើញជួបពិភាក្សាជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជនបរទេសហ្សកដានី លោកស្រី Leena Al-Hadid ជួបធ្វើការជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម និងផ្គត់ផ្គង់ហ្ស៊កដានីលោកស្រី Dana Al-Zoubi និងអនុរដ្ឋមន្ត្រីក្រសួងវិនិយោគហ្ស៊កដានីលោក Zaher Al-Qatarneh ។ នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពលើវិធានការលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ដូចជា៖ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងជួបប្រាស្រ័យរវាងប្រជាជន ជាមួយប្រជាជន លើកទឹកចិត្តដល់សហគ្រាសនៃប្រទេសទាំងពីរបង្កើនសកម្មភាពតភ្ជាប់ពាណិជ្ជកម្ម និងវិនិយោគ សិក្សាស្រាវជ្រាវលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន ដើម្បីបំពេញក្របខ័ណ្ឌគតិយុត្តិ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគិ ព្រមទាំងស្នើឲ្យហ្សកដានីចែករំលែកបទពិសោធន៍ ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ផ្នែកហាឡាល និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍។
មុននោះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅទួរគី និងហ្ស៊កដានី លោកអនុរដ្ឋមន្ត្រី Pham Quang Hieu ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអញ្ជើញជួបជាមួយតំណាងគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននៃសមាគមជនវៀតណាមនៅទួរគីផងដែរ៕