ពង្រឹង និងពង្រីកទំនាក់ទំនងរវាង​ចិន-អាស៊ាន​ឲ្យកាន់តែ​ស៊ីជម្រៅថែមទៀត

(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នោះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah រដ្ឋមន្ត្រីសម្របសម្រួល និងសហប្រតិបត្តិការជាមួយចិន របស់ឥណ្ឌូនេស៊ី Luhut Binsar Panjaitan បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ធ្នូ។
ពង្រឹង និងពង្រីកទំនាក់ទំនងរវាង​ចិន-អាស៊ាន​ឲ្យកាន់តែ​ស៊ីជម្រៅថែមទៀត - ảnh 1កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងសន្ទនាចិន -អាស៊ាន  (រូបថត៖ VNA)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអះអាងថា វៀតណាម កម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺជាសមាជិកដ៏សំខាន់របស់អាស៊ាន ហើយជាដៃគូដ៏សំខាន់របស់ចិន ព្រមទាំងតែងតែគោរពបណ្ដាប្រទេសអាស៊ានក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះគឺជាការតភ្ជាប់លើកដំបូងរវាងចិន និងបណ្តាប្រទេសអាស៊ាក្រោយពីប្រធានរដ្ឋចិន លោក Xi Jinping បានដឹកនាំកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងសន្ទនាចិន -អាស៊ាន ប្រកបដោយជោគជ័យ ព្រមទាំងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ភាគីចិនមានគោលបំណងថា ដំណើរទស្សនកិច្ចនេះនឹងផ្ដោតសំខាន់លើការពិភាក្សាអនុវត្តន៍រាល់លទ្ធផល ដែលកិច្ចប្រជុំកំពូលសម្រេចបាន ផ្លាស់ប្តូរទស្សនៈអំពីការបង្កើនការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក៏ដូចជាពិភាក្សាអំពីស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងសហការរួមគ្នា ដើម្បីកសាងដំបូលរួមមួយប្រកបដោយសន្តិភាព ស្វិរភាព វិបុលភាព ស្រស់បំព្រង និងមិត្តភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ