ពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងវៀតណាម និងលេខាធិការដ្ឋានអាស៊ាន

(VOVWORLD) - នារសៀលថ្ងៃទី២៣ ខែមេសា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានជួបធ្វើការជាមួយអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោក កៅ គឹមហួន ក្នុងឱកាសដែលលោកអគ្គលេខាធិការអញ្ជើញចូលរួម វេទិកាអនាគតអាស៊ាន (AFF) នៅទីក្រុងហាណូយ។

ពង្រឹងកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលរវាងវៀតណាម និងលេខាធិការដ្ឋានអាស៊ាន - ảnh 1លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son ជួបធ្វើការជាមួយអគ្គលេខាធិការអាស៊ាន
លោក កៅ គឹមហួន។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការបរទេស Bui Thanh Son បានសម្ដែងគោល បំណងថា លោកអគ្គលេខាធិការនឹងបន្តគាំទ្រការខិតខំប្រឹងប្រែងរបស់វៀតណាម ដើម្បីប្រែក្លាយវេទិកាទៅជាយន្តការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្នសម្រាប់ មន្ត្រីរដ្ឋាភិបាល អ្នកស្រាវជ្រាវ អ្នកប្រាជ្ញ  និងមជ្ឈដ្ឋាននានាដើម្បីស្វែងរកដំណោះ ស្រាយសម្រាប់បញ្ហាបច្ចុប្បន្ន និងយុទ្ធសាស្ត្រដែលអាស៊ានកំពុងប្រឈមមុខ។
អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានមានប្រសាសន៍ថា គំនិត ផ្តួចផ្តើមអំពីវេទិកាអនាគតអាស៊ាន (AFF) របស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីបណ្តាប្រទេស អាស៊ាននិង ដៃគូ; ដោយបានអះអាងថានឹងបន្តគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះ AFF ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀត។ លោកអគ្គលេខាធិកាអាស៊ានបានឯកភាពជាមួយនឹងមតិរបស់លោករដ្ឋមន្ត្រី Bui Thanh Son លើការកសាងសហគមន៍
អាស៊ានប្រកបដោយសាមគ្គីភាព ឯកភាព វិបុលភាព និងដើរតួនាទីមជ្ឈភាពក្នុងតំបន់ ដោយសង្កត់ធ្ងន់លើអាទិភាពលើវិស័យ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ដោយយកចិត្តទុកដាក់ខ្ពស់លើកិច្ចសហប្រតិ បត្តិការអនុតំបន់ រួមទាំងអនុតំបន់មេគង្គ គាំទ្រការបង្រួញគម្លាតអភិវឌ្ឍន៍ បង្កើនការ តភ្ជាប់និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសសមាជិកអាស៊ានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ