ពង្រឹងកិច្ចសហប្រតិបត្តិការព័ត៌មាន​និងផ្សព្វផ្សាយអំពីម៉ុងហ្គោលីនិងឥណ្ឌា​នៅ​លើផលិតផលសារព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែកញ្ញា នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨ Quan Su រដ្ឋធានីហាណូយ អគ្គនាយកវិទ្យុសម្លេងវៀតណាម(VOV) លោក Do Tien Sy បានទទួលជួបឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅវៀតណាម លោក Jigjee Sereejav និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya។
ពង្រឹងកិច្ចសហប្រតិបត្តិការព័ត៌មាន​និងផ្សព្វផ្សាយអំពីម៉ុងហ្គោលីនិងឥណ្ឌា​នៅ​លើផលិតផលសារព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម - ảnh 1 អគ្គនាយក VOV លោក Do Tien Sy ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅវៀតណាម លោក Jigjee Sereejav។ រូបថត៖ VOV

ពិភាក្សាជាមួយឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅវៀតណាម លោក Jigjee Sereejav អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Do Tien Sy បានឲ្យដឹងថា៖ “ នាពេលកន្លងទៅ ដោយមានប្រៀបខ្លាំងរបស់វិទ្យុសម្លេងវៀតណាម យើងខ្ញុំបានផ្សព្វផ្សាយព័ត៌មានអំពីវប្បធម៌ សេដ្ឋកិច្ច និងសកម្មភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរវៀតណាមនិងម៉ុងហ្គោលី ដោយមានព័ត៌មានជាក់ស្ដែង និងរស់រវើក។ នាពេលខាងមុខនេះ VOV នឹងមានគណៈប្រតិភូពិសេសមួយទៅកាន់ប្រទេសម៉ុងហ្គោលី។ អ្នកយកព័ត៌មានរបស់ VOV នឹងថតទិដ្ឋភាព ទំនៀមទំលាប់ និងសម្រស់វប្បធម៌របស់ម៉ុងហ្គោលី។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ យើងខ្ញុំនឹងមានប្រភពឯកសារដ៏មានតម្លៃអំពីម៉ុងហ្គោលីថែមទៀត ដើម្បីធ្វើការឃោសនា ផ្សព្វផ្សាយតាមទូរទស្សន៍ វិទ្យុ កាសែតអេឡិចត្រូនិក និងប្រព័ន្ធផ្សព្វផ្សាយរបស់វិទ្យុសម្លេងវៀតណាម”។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅវៀតណាម លោក Jigjee Sereejav មានគោលបំណងថា នាពេលខាងមុខ វិទ្យុសម្លេងវៀតណាមនឹងបន្តរួមសហការជាមួយស្ថានីយ៍ទូរទស្សន៍ជាតិម៉ុងហ្គោលី និងស្ថាប័នពាក់ព័ន្ធដើម្បីបង្កើនការឧទ្ទេសនាមខ្សែភាពយន្តរបស់ម៉ុងហ្គោលីអំពីប្រវត្តិសាស្ត្រ វប្បធម៌ជនជាតិ ក៏ដូចជាជីវភាពរស់នៅសម័យកាល តាមរលកទូរទស្សន៍របស់ VOV ជាពិសេសក្នុងឱកាសរំលឹកខួប៧០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(១៩៥៤-២០២៤) ។

ពង្រឹងកិច្ចសហប្រតិបត្តិការព័ត៌មាន​និងផ្សព្វផ្សាយអំពីម៉ុងហ្គោលីនិងឥណ្ឌា​នៅ​លើផលិតផលសារព័ត៌មានរបស់វិទ្យុសម្លេងវៀតណាម - ảnh 2អគ្គនាយក VOV លោក Do Tien Sy ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya ។  រូបថត៖ VOV

ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Sandeep Arya អគ្គនាយក VOV លោក Do Tien Sy បានអបអរសាទរឥណ្ឌា ដែលបានធ្វើដំណើរទៅកាន់ព្រះច័ន្ទប្រកបដោយជោគជ័យ ក៏ដូចជារៀបចំសន្និសីទអន្តរជាតិសំខាន់ៗប្រកបដោយជោគជ័យ។ អគ្គនាយកវិទ្យុសម្លេងវៀតណាមសង្ឃឹមថា នាពេលខាងមុខ ឯកអគ្គរដ្ឋទូត Sandeep Arya នឹងបន្តបង្កលក្ខណៈងាយស្រួលដល់អ្នកយកព័ត៌មាន VOV ឲ្យមានឱកាសសិក្សា ផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាមានដំណើរទស្សនកិច្ចស្រាវជ្រាវជាក់ស្តែងនៅឥណ្ឌា។

ដោយសង្កត់ធ្ងន់ទៅលើទំនាក់ទំនងដ៏រឹងមាំរវាងវៀតណាមនិងឥណ្ឌាក្នុងរយៈពេលជាង៥០ឆ្នាំកន្លងទៅ ឯកអគ្គរដ្ឋទូត Sandeep Arya បានសង្កត់ធ្ងន់ថាប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ អំពីប្រវត្តិសាស្ត្រនិងគ្រឹះស្ថាននៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ប្រទេសនីមួយៗដល់ប្រជាជននៃភាគីទាំងពីរ។ លោកឯកអគ្គរដ្ឋទូតមានគោលបំណងថាវិទ្យុសម្លេងវៀតណាម និងវិទ្យុទូរទស្សន៍ Prasar Maharati នឹងចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការឃោសនាឲ្យបានឆាប់ៗ តាមនោះ រួមចំណែករឹតបន្តឹងចំណងមិត្តភាព ក៏ដូចជាបង្កើនការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ