ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកម្ពុជា

(VOVWORLD) - នាពេលខាងមុខ កងទ័ពជើងទឹកទាំងពីរនឹងពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងបទប្បញ្ញត្តិប្រតិបត្តិការក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រ។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកម្ពុជា - ảnh 1ពិធីទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូមកពីមូលដ្ឋានទ័ពជើងទឹកកម្ពុជា នៅកំពង់ផែយោធាភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២០ ខែធ្នូ នៅទីក្រុង Phu Quoc ខេត្ត Kien Giang តំបន់ភូមិភាគទី៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងមូលដ្ឋានទ័ពជើងទឹកកម្ពុជា បានបើកសន្និសីទលើកទី ៣០ ដើម្បីដកមេរៀនបទពិសោធន៍ពីការល្បាតរួមគ្នា។ ក្នុងសន្និសីទនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការល្បាតរួមលើកទី៦៤ ទី៦៥, ទី៦៦ ទី៦៧ និង៦៨ ក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកវៀតណាម និងកម្ពុជា - ảnh 2ទិដ្ឋភាពនៃសន្និសីទដកបទពិសោធន៍ល្បាតរួមលើកទី៣០ (រូបថត៖ VOV)

នាពេលខាងមុខ កងទ័ពជើងទឹកទាំងពីរនឹងពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់ និងបទប្បញ្ញត្តិប្រតិបត្តិការក្នុងតំបន់ដែនទឹកប្រវត្តិសាស្ត្រ; រក្សាបាននូវខ្សែទូរស័ព្ទបន្ទាន់ប្រកប ដោយប្រសិទ្ធភាព ផ្លាស់ប្តូរព័ត៌មានភ្លាមៗ យល់ព្រមលើវិធានការដោះស្រាយនៅពេលមានស្ថានការណ៍កើតឡើងក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការ និងមិត្តភាព ដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ; រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព; ពង្រឹងទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នា និងការជឿទុកចិត្តគ្នារវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ