ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងធនាគារពិភពលោក

(VOVWORLD) - នារសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានអញ្ជើញទទួលជួបជាមួយលោកស្រី Carolyn Turk នាយកធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយនិងធនាគារពិភពលោក - ảnh 1លោក Dinh Tien Dung សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ អញ្ជើញទទួលជួបលោកស្រី Carolyn Turk នាយិការធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម (រូបថត៖ Phuong Anh/TTXVN)

ក្នុងជំនួបនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ WB ចំពោះទីក្រុងហាណូយនាពេលកន្លងមក ដោយអះអាងថា នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍របស់ទីក្រុង។ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានមានប្រសាសន៍ថា នៅចំពោះមុខស្ថានការណ៍ដ៏ស្មុគស្មាញនៃការឆ្លងរាលដាលជំងឺរាតត្បាត ទីក្រុងកំពុងផ្តោតការយកចិត្តទុកដាក់លើការចាក់វ៉ាក់សាំងបង្ការនឹងជំងឺដ៏កាច់សាហាវនេះជូនប្រជាជន។ បច្ចុប្បន្ន ទីក្រុងបានចាក់វ៉ាក់សាំងដូសទីមួយជូនប្រជាជនបានជាង ៩២%, ចាក់ដូសទីពីរជូនប្រជាជនជាង ៥៤% នៃមនុស្សដែលមានអាយុលើសពី ១៨ ឆ្នាំ; នៅពេលខាងមុខ នឹងចាក់វ៉ាក់សាំងជូនកុមារអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ។ ក្នុងបរិបទនោះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយបានអះអាងថា ទីក្រុងត្រៀមខ្លួនជាស្រេចសម្រាប់សម័យកាលនៃការអភិវឌ្ឍន៍លេចធ្លោ ដោយមានទិសដៅអភិវឌ្ឍន៍ក្លាយទៅជារដ្ឋធានីបៃតង វប្បធម៌ អរិយធម៌ និងទំនើប កសាងទីក្រុងថ្មីប្រកបដោយភាពឆ្លាតវៃ រក្សាបាននូវកិត្តនាមជា “ទីក្រុងដើម្បីសន្តិភាព” រក្សាបាននូវអត្រាអភិវឌ្ឍន៍លឿននិងចីរភាព។ ដើម្បីសម្រេចបាននូវគោលដៅនេះ ទីក្រុងហាណូយនឹងត្រូវការដើមទុនវិនិយោគបរទេស (FDI) ជំនួយឥតសំណង (ODA) និងកម្ចីសម្បទាន ដែលធនាគារពិភពលោកនឹងក្លាយជាម្ចាស់ជំនួយដ៏ធំមួយដែរ។

ចំណែកភាគីធនាគារពិភពលោកវិញ លោកស្រី Carolyn Turk បានសង្កត់ធ្ងន់ថា WB តែងតែយកចិត្តទុកដាក់លើការកសាងទំនាក់ទំនងល្អប្រសើរជាមួយរដ្ឋធានីហាណូយ ហើយអះអាងថា WB បានត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភដល់ទីក្រុងហាណូយក្នុងបណ្តាជំហាឈានឡើងនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ