ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបុរីវ៉ាទីកង់
(VOVWORLD) - នាថ្ងៃទី២០ខែតុលា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Truong Hoa Binh បានអញ្ជើញជួបសម្តែងការគួរសមជាមួយសម្ដេចប៉ាប និងជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Cardinal Pietro Parolin។
ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះសម្តេចប៉ាប |
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានជម្រាបដល់សម្តេចប៉ាបអំពីសមិទ្ធផលសមាហរណកម្មសេដ្ឋកិច្ចសង្គមនិងអន្តរជាតិដែលវៀតណាមទទួលបាន នាពេលថ្មីៗនេះនិងបានសង្កត់ធ្ងន់ថា លទ្ធផលទាំងអស់នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាមទាំងអស់ ក្នុងនោះមានការរួមចំណែកដ៏សំខាន់របស់សហគម ន៍សាសនានានានៅវៀតណាម។ ឧបនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាមបានកែលំអរគោលនយោបាយសាសនាដោយឥតឈប់ឈរនិងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាមគ្រប់រូប បង្ករលក្ខណៈងាយស្រួល សំរាប់សាសនាប្រតិបត្តិសកម្មភាពស្របតាមធម្មនុញ្ញ លក្ខន្តិកៈ របស់អង្គការសាសនាដែលស្របតាមបញ្ញត្តិនៃច្បាប់។
ក្នុងជំនួបនេះ សម្តេចប៉ាប Francis បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្រ្តី Truong Hoa Binh ដោយចាត់ទុកថា ដំណើរទស្សនកិច្ចនេះគឺជាជំហានថ្មីដ៏សំខាន់មួយសម្រាប់ភាគីទាំងពីរបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមនោះ ជំរុញទំនាក់ទំនងរវាងវៀតណាមនិងបុរីវ៉ាទីកង់នាពេលអនាគត។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីបុរីវ៉ាទីកង់ លោក Cardinal Pietro Parolin ភាគីទាំងពីរបានព្រមព្រៀងគ្នាលើទិសដៅពង្រឹងទំនាក់ទំនងរវាងវៀតណាមនិងបុរី ឈានដល់លើកកម្ពស់ទំនាក់ទំនងរវាងវៀតណាមនិងវ៉ាទីកង់ពីបេសកជនពិសេសមិនអចិន្ត្រៃយ៍ ទៅជាបេសកជនពិសេសប្រចាំនៅពេលខាងមុខ។