ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៉ារ៉ាហ្គាយ
(VOVWORLD) -នាពេលថ្មីៗនេះ នៅទីក្រុង Asuncion ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung បានជូនសារតាំងចំពោះប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes ។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Dang Xuan Dung ក៏បានមកសម្ដែងការគួរសម ប្រធានរដ្ឋសភា លោក Fernando Lugo បានជួបនិងធ្វើការជាមួយមន្រ្តីប៉ារ៉ាហ្គាយមួយចំនួនដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៉ារ៉ាហ្គាយ
|
នាពេលថ្មីៗនេះ នៅទីក្រុង Asuncion ឯកអគ្គរដ្ឋទូតលោក Dang Xuan Dung បានជូនសារតាំងចំពោះប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Horacio Cartes ។ ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត Dang Xuan Dung ក៏បានមកសម្ដែងការគួរសម ប្រធានរដ្ឋសភា លោក Fernando Lugo បានជួបនិងធ្វើការជាមួយមន្រ្តីប៉ារ៉ាហ្គាយមួយចំនួនដើម្បីពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីនិងបញ្ហាដែលមានផលប្រយោជន៍ដូចគ្នា។មន្រ្តីប៉ារ៉ាហ្គាយរំពឹងថាភាគីទាំងពីរនឹងបន្តរឹតបន្តឹងចំណងទំនាក់ទំនងនយោបាយ និងក៏បានស្វាគមន៍នូវការបង្កើនទំនាក់ទំនងដោយផ្ទាល់រវាងសហគមន៍សហគ្រាសនៃប្រទេសទាំងពីរផងដែរ។ភាគីប៉ារ៉ាហ្គាយក៏បានសម្តែងការគាំទ្រចំពោះជំហរសមស្របរបស់វៀតណាមក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិរួមទាំងអនុសញ្ញា«អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕