ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក

(VOVWORLD) - វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទាំងលើបណ្តាញគណៈបក្សនយោបាយ រដ្ឋាភិបាល ស្ថាប័នសភា ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ 
ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម - Marc E.Knapper (រូបថត៖ VOV)

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc E.Knapper នារសៀលថ្ងៃទី២៥ ខែសីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមនិយាយរួម និងរដ្ឋសភាវៀតណាម តែងតែយកចិត្តទុកដាក់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិក ហើយសហរដ្ឋអាមេរិក គឺជាដៃគូសំខាន់មួយក្នុងចំណោមដៃគូសំខាន់ៗដែលមិនត្រឹមតែលើកម្រិតទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងក្នុងតំបន់ និងពិភពលោកទៀតផង។ វៀតណាមមានបំណងចង់ជំរុញទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ទាំងលើបណ្តាញគណៈបក្សនយោបាយ រដ្ឋាភិបាល ស្ថាប័នសភា ក៏ដូចជាការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ លោកប្រធានរដ្ឋសភាបានចាត់ទុកថា សក្ដានុពលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងនៃប្រទេសទាំងពីរនៅតែមានទំហំធំខ្លាំងណាស់; ស្នើថា នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូត Marc E.Knapper និងស្ថានទូតអាមេរិកប្រចាំនៅវៀតណាមនឹងបន្តយកចិត្តទុកដាក់ជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងជំរុញការសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ចំណែកលោកឯកអគ្គរដ្ឋទូត Marc E.Knapper បានចាត់ទុកថា ការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចរបស់លោកឯកអគ្គរដ្ឋទូតក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម។ ទាំងនោះគឺជាការអនុវត្តការប្តេជ្ញាចិត្តសម្រាប់កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាពិសេសនៅពេលដែលប្រទេសទាំងពីររៀបចំអបអរសាទរខួបលើកទី ១០នៃការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយ (២០១៣- ២០២៣) រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មីមួយ។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក - ảnh 2ទិដ្ឋភាពនៃជំនួប (រូបថត៖ VOV)

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Marc E.Knapper បានប្រកាសថា សភាជាន់ទាបអាមេរិកកំពុងជំរុញការបង្កើតក្រុមសភាមិត្តភាពអាមេរិក-វៀតណាម ស្រដៀងនឹងក្រុមសមាជិកសភាមិត្តភាពវៀតណាម-អាមេរិកនៅរដ្ឋសភាវៀតណាមផងដែរ។ ការបង្កើតក្រុមសភាមិត្តភាពមានគោលបំណងបង្កើតចំណាប់អារម្មណ៍ក្នុងចំណោមសមាជិកសភាអាមេរិកចំពោះទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងជំរុញការផ្លាស់ប្តូរ និងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ