ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម - ស្វីស
(VOVWORLD) - នាថ្ងៃទី ២០ ខែមករា ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh បានជួបពិភាក្សាការងារជាមួយអនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអប់រំ និងស្រាវជ្រាវស្វីសលោក Guy Parmelin និងជួបធ្វើការជាមួយអភិបាលរដ្ឋ Bern លោក Christoph Ammann។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាម លោក Truong Hoa Binh និងអនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអប់រំ និងស្រាវជ្រាវស្វីសលោក Guy Parmelin (រូបថត៖ TTXVN) |
នៅក្នុងជំនួបពិភាក្សាការងារ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Truong Hoa Binh និងអនុប្រធានាធិបតី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអប់រំ លោក Guy Parmelin បានឯកភាគ្នាបន្តពន្លឿនការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង
វៀតណាមនិង និងប្លុក ពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ដែលស្វីសជាប្រទេសហត្ថលេខី សំដៅជួយសម្រួលការដោះដូរពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យបានឆ្លើយតបនឹងតម្រូវការនៃខឿនសេដ្ឋកិច្ចទាំងពីរ។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជំលោះដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS ១៩៨២) នៅសមុទ្រខាងកើត ក៏ដូចជានៅតំបន់ដទៃទៀត។
នៅក្នុងជំនួបជាមួយអភិបាលរដ្ឋ Bern លោក Christoph Ammann នោះលោកឧបនាយករដ្ឋមន្រ្តី Truong Hoa Binh បានអះអាងថា៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណិជាមួយស្វីស។ លោកមានគោលបំណងថារដ្ឋ Bern បន្តគាំទ្រ និងចូលរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបត្តិការជាមួយស្វីស។ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរព័ត៌មាននិងការផ្សារភ្ជាប់រវាងដៃគូនៃភាគីទាំងពីរ សំដៅពង្រីកសក្កានុពលសហប្រតិបត្តិការរវាងវៀតណាម និងរដ្ឋ Bern ជាពិសេសគឺលើវិស័យដែល រដ្ឋ Bern មានប្រៀបខ្លាំងដូចជា៖ ទេសចរណ៍ បច្ចេកវិទ្យាខ្ពស់ បរិស្ថាន ការអប់រំ បណ្តុះបណ្តាល និងការស្រាវជ្រាវ៕