ពង្រឹងកិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរី ដើម្បីកំណើនប្រកបដោយចីរភាព
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកក្កដា នៅទីក្រុងហាណូយ វេទិកាធុរកិច្ចតំបន់សិង្ហបុរី (SRBF) លើកទី៧ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីកំណើនប្រកបដោយចីរភាព”។
ប្រតិភូជាង៨០០ នាក់ ដែលជាថ្នាក់ដឹកនាំសហ គ្រាស មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អ្នកការទូតមកពីក្រុមហ៊ុននិងអង្គការជាង ៤២០ នៃ ប្រទេសចំនួន ៣២ បានចូលរួមក្នុងវេទិកានេះ។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai ថ្លែងនៅវេទិកា SRBF។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងមតិនៅព្រឹត្តិការណ៍នេះ ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់ថា នេះគឺជាវេទិកាដ៏មានអត្ថន័យសំខាន់ នៅពេលដែលត្រូវ បានប្រារព្ធឡើងជាលើកដំបូងនៅប្រទេសផ្សេងក្រៅសិង្ហបុរី។ ជាពិសេស ព្រឹត្តិការណ៍ នេះបានប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ (១៩៧៣ - ២០២៣) និងខួបលើកទី១០ នៃការបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី (២០១៣ - ២០២៣)។ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានលើកច្បាស់ថា៖ វៀតណាមមានបំណងចង់ឱ្យសិង្ហបុរី ក្នុងតួនាទីជា មជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេក្នុងតំបន់ និងជាទីស្នាក់ការកណ្តាលនៃសម្ព័ន្ធ ក្រុមហ៊ុនឆ្លងដែន និងមូលនិធិវិនិយោគឈានមុខគេលើពិភពលោក នឹងបន្តជួយវៀត ណាមក្នុងការទទួលបានលំហូរទុនវិនិយោគ ប្រភពហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានសង្កត់ធ្ងន់ថា ឈានចូលទស្សវត្សរ៍ ទី៦នៃទំនាក់ទំនងទ្វេភាគី វៀតណាម និងសិង្ហបុរីនៅតែមានសក្ដានុពលជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការដែលចាំបាច់ត្រូវជំរុញបន្ថែមទៀត។ វៀតណាមជានិច្ច កាលកំណត់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-វិនិយោគ-ពាណិជ្ជកម្ម មានទីតាំងសំ ខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
វៀតណាម-សិង្ហបុរី។ ដូច្នេះ រដ្ឋាភិបាលវៀត ណាមជានិច្ចកាលរួមដំណើរ និងបង្កើតលក្ខខណ្ឌ ទាំងអស់សម្រាប់វិនិយោគិននិយាយ រួម និងវិនិយោគិនសិង្ហបុរីនិយាយដោយឡែក ដើម្បីមានបរិយាកាសវិនិយោគដ៏ អំណោយផលនៅវៀតណាម។
ក្នុងឱកាសនេះ ភាគីនានាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ចំនួន ១២ ស្តីពីនិរន្តរភាព ឌីជីថលភាវូបនីយកម្ម សេវាកម្មហិរញ្ញវត្ថុ និងការអភិវឌ្ឍ ធនធានមនុស្ស ដើម្បីជំរុញកាលានុវត្តភាពសហប្រតិបត្តិការរវាងសិង្ហបុរីនិងវៀតណាម ក៏ដូចជាក្នុងតំបន់ផងដែរ៕