ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់
(VOVWORLD) - នាថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ វិទ្យាស្ថានរដ្ឋ និងច្បាប់ (បណ្ឌិតសភានយោបាយជាតិហូជីមិញ) បានសហការជាមួយគណៈមេធាវីអាមេរិក រៀបចំសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការលាង លុយកខ្វក់។
ទិដ្ឋភាពនៃសិក្ខាសាលា។ (រូបថត៖ Pham Kien/TTXVN)
|
អញ្ជើញថ្លែងនៅក្នុងសន្និសីទនេះ ប្រធានវិទ្យាស្ថានរដ្ឋនិងច្បាប់ សាស្ត្រាចារ្យរង លោក Truong Ho Hai បានឲ្យដឹងថា៖ ការប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ ជាវិស័យសំខាន់មួយពាក់ព័ន្ធទៅនឹងការបង្ការទប់ស្កាត់នឹងអំពើពុករលួយ។ វៀតណាមតែងតែយកចិត្តទុកដាក់ និងមានបំណង់ចង់រៀនសូត្រពីបទពិសោធន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ ដើម្បីសុក្រិតប្រព័ន្ធច្បាប់ ពង្រឹងនិងបង្កើនសកម្មភាពប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ឱ្យស្របតាមស្តង់ដារអន្តរជាតិ។
នៅក្នុងសន្និសីទនេះ អ្នកជំនាញអន្តរជាតិមកពីសមាគមគណៈមេធាវីអាមេរិកបានចែករំលែកចំណេះដឹងទូទៅអំពីផលប៉ះពាល់នៃការលាងលុយកខ្វក់ដែលអាចកើតមានឡើងក្នុងវិស័យហិរញ្ញវត្ថុ និងស្ថិរភាពរបស់ប្រទេសជាតិ ក៏ដូចជាផលវិបាកនៃការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់ សម្រាប់សង្គម និងប្រព័ន្ធសេដ្ឋកិច្ចនិយាយរួម។ អ្នកជំនាញក៏ផ្តល់ព័ត៌មានអំពីវិធីសាស្រ្តនិងល្បិចកល; បទពិសោធន៍នៃការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់នៅក្នុងវិស័យកាស៊ីណូ និងហ្គេមមានរង្វាន់នៅអាមេរិក; មេរៀនបទពិសោធន៍និងអនុសាសន៍ ដើម្បីកែលម្អរបៀបរបប និងគោលនយោបាយ ស្តីពីការប្រឆាំងអំពើពុករលួយ និងការលាងលុយកខ្វក់នៅវៀតណាម៕