ពង្រឹងការ​ដោះស្រាយ​ស្ថានភាព​នេសាទ​​ខុសច្បាប់

(VOVWORLD) - ក្នុងខែឧសភានេះ ក្រុមអធិការកិច្ចរបស់គណៈកម្មការអឺរ៉ុប (EC) នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមជាលើកទី៥ ស្តីពីការប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការគ្រប់គ្រង (IUU)។

ដើម្បីឆ្លើយតបនឹងការត្រួតពិនិត្យលើកនេះ នាពេលកន្លងទៅ កងកម្លាំងអនុវត្តច្បាប់នៃកងទ័ពការពារព្រំដែន ពិនិត្យជលផល និងប៉ូលីសសមុទ្រវៀតណាមបានផ្តោតការយកចិត្តទុកដាក់ អនុវត្តតាមអនុសាសន៍របស់គណៈកម្មការអឺរ៉ុប។ ក្នុងនោះ កងទ័ពការពារព្រំដែនបានធ្វើការឃោសនានិងពិនិត្យដោយផ្ទាល់ នូវស្ថានភាពឧបករណ៍ ការទំនាក់ទំនង និងរៀបចំឲ្យម្ចាស់ទូក ចុះហត្ថលេខាលើកិច្ចសន្យាមិនធ្វើការនេសាទខុសច្បាប់។

ពង្រឹងការ​ដោះស្រាយ​ស្ថានភាព​នេសាទ​​ខុសច្បាប់ - ảnh 1ប្រភព៖ qdnd.vn

លោកវរសេនីយ៍ឯក Vu Van Hung អនុប្រធានសេនាធិការនៃកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសបានមានប្រសាសន៍ថា៖ “ក្រសួងការពារប្រទេសបានវិនិយោគលើការទិញឧបករណ៍ត្រួតពិនិត្យការធ្វើដំណើរ។ ការត្រួតពិនិត្យឧបករណ៍ធ្វើដំណើរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការតាមដានសកម្មភាពរបស់ទូកនេសាទនៅលើសមុទ្រ។ ក្នុងដំណើរការរៀបចំការល្បាតនិងត្រួតពិនិត្យ យើងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនានា ដើម្បីផ្សព្វផ្សាយនិងត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងនិងដោះស្រាយការរំលោភបំពាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ