ពង្រឹងការតភ្ជាប់ក្នុងសកម្មភាពកិច្ចការបរទេស បម្រើ​ការអភិវឌ្ឍ​ទីក្រុងហូជីមិញ

(VOVWORLD) -នារសៀលថ្ងៃទី ២៤ ខែកញ្ញា ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សទីក្រុងនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានទទួលជួបគណប្រតិភូប្រធាន នៃស្ថាប័នតំណាងវៀតណាមនៅឯបរទេស ដែលទើបតែងតាំងសម្រាប់អាណត្តិ ២០២០-២០២៣ ដឹកនាំដោយលោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេស។
ពង្រឹងការតភ្ជាប់ក្នុងសកម្មភាពកិច្ចការបរទេស បម្រើ​ការអភិវឌ្ឍ​ទីក្រុងហូជីមិញ - ảnh 1 ទិដ្ឋភាពនៃជំនួប (រូបថត៖baoquocte.vn)

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទីក្រុងហូជីមិញមានបំណងចង់ទទួលបានការចែករំលែក និងរួមដំណើររបស់បណ្ដាប្រធាន នៃស្ថាប័នតំណាងវៀតណាមនៅឯបរទេស ដែលទើបតែងតាំងក្នុងការតភ្ជាប់ ចែករំលែក ព័ត៌មាន ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពក្នុងកិច្ចការបរទេសរបស់ទីក្រុង ក៏ដូចជាអនុវត្តន៍ជាក់ស្ដែងអនុស្សារណៈយោគយល់គ្នាស្ដីពិកិច្ចសហប្រតិបត្តិការ (MOU) ដែលទីក្រុងហូជីមិញបានចុះហត្ថលេខាជាមួយដៃគូអន្តរជាតិ និងខេត្ត ក្រុងនានានៅឯបរទេសផងដែរ។

ជាការឆ្លើយតប លោក Bui Thanh Son អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍ក្រសួងការបរទេសបានស្នើឲ្យប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសជំរុញថែមទៀតសកម្មភាពសម្របសម្រួលជាមួយទីក្រុងក្នុងការផ្ដល់ព័ត៌មាន ក៏ដូចជាឆ្លើយតបនឹងតម្រួវការរបស់ទីក្រុងក្នុងការតភ្ជាប់ ជួយឧបត្ថម្ភប្រភពកម្លាំងពីខាងក្រៅប្រទេស ជាមួយគម្រោងអភិវឌ្ឍន៍ទីក្រុងទាំងប្រភពទុន បទពិសោធន៍ ក៏ដូចជាមនុស្សផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ