ពង្រឹងការតភ្ជាប់រវាងសហគ្រាសវៀតណាម - ម៉ូសំប៊ិក - ស្វាហ្ស៊ីឡង់

(VOVWORLD) -ស្ថានទូតវៀតណាមប្រចាំនៅ ម៉ូសំប៊ិក តំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង(ម៉ូសំប៊ិកនិង ស្វាហ្ស៊ីឡង់)។ 
ពង្រឹងការតភ្ជាប់រវាងសហគ្រាសវៀតណាម  - ម៉ូសំប៊ិក - ស្វាហ្ស៊ីឡង់ - ảnh 1ពង្រឹងការតភ្ជាប់រវាងសហគ្រាសវៀតណាម  - ម៉ូសំប៊ិក - ស្វាហ្ស៊ីឡង់ 

ស្ថានទូតវៀតណាមប្រចាំនៅ ម៉ូសំប៊ិក តំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូង(ម៉ូសំប៊ិកនិង ស្វាហ្ស៊ីឡង់) ទើបនឹងបានរួមសហការជាមួយស្ថាប័នពន្លឿននាំចេញ និងវិនិយោគម៉ូសំប៊ិក (APIEX) និងសម្ព័នសមាគមសហគ្រាសម៉ូសំប៊ិក (CTA) រៀបចំ “ជំនួបសហគ្រាសវៀតណាម - ម៉ូសំប៊ិក ២០១៧” នៅទីក្រុង Maputo ។ សកម្មភាពពន្លឿនពាណិជ្ជកម្ម និងវិនិយោគសំខាន់នេះ សំដៅជួយឧបត្ថម្ភសហគ្រាសវៀតណាមនៅមូលដ្ឋាន និងក្នុងប្រទេសបង្កើនការតភ្ជាប់ជាមួយដៃគូនៃប្រទេសសាមី ក្នុងវិស័យនាំចេញ នាំចូល រ៉ែ កែច្នៃកសិកផល  ព្រៃឈើ ទូរគមនាគមន៍ និងសំណង់ស៊ីវិល។ នេះគឺជាសកម្មភាពការទូតខាងសេដ្ឋកិច្ចប្រចាំឆ្នាំ ដោយស្ថានទូតវៀតណាមប្រចាំនៅ ម៉ូសំប៊ិក រៀបចំឡើង។ ជំនួបនេះបានទាក់ទាញការចូលរួមរបស់តំណាងសហគ្រាសជាង ១០០ ក្នុងនោះក្រៅពីសហគ្រាសវៀតណាម ដៃគូម៉ូសំប៊ិក នៅមានក្រុមសហគ្រាសខេត្ត Tuyen Quang និងសហគ្រាសចំនួន ២៥ មកពី ស្វាហ្ស៊ីឡង់ ដឹកនាំដោយលោកស្រី Phumelele Dlamini ប្រធាននាយកដ្ឋានពន្លឿនវិនិយោគស្វាហ្ស៊ីឡង់ (SIPA)ទៀតផង។  

អញ្ជើញថ្លែងមតិនៅទីនេះ លោក Dao Manh Duc ប្រធានការិយាល័យតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅអាហ្វ្រិកខាងត្បូងបានអំពាវនាវឲ្យសហគ្រាសមានភាពក្លាហានក្នុងការស្វែងយល់ព័ត៌មានពីគ្នាទៅវិញទៅមក សកម្មចូលរួមផ្សារណាត់ ពិព័រណ៍អន្តរជាតិ រួមសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នតំណាងនៅមូលដ្ឋានដើម្បីធ្វើបច្ចុប្បន្នកម្មគោលនយោបាយសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សំដៅកាត់បន្ថយហានិភ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ