ពង្រឹង​ការតភ្ជាប់​សហគ្រាសវៀតណាមជាមួយសហគ្រាស UAE និង Ras Al-Khaimah

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសកម្មភាពនានានៅអេមីរ៉ាតអារ៉ាប់រួម (UAE) នាថ្ងៃទី ៥ ឧសភា អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ Ras Al Khaimah Sheikh Saud bin Saqr al Qasimi។ 
ពង្រឹង​ការតភ្ជាប់​សហគ្រាសវៀតណាមជាមួយសហគ្រាស UAE និង Ras Al-Khaimah - ảnh 1អនុប្រធានរដ្ឋ Vo Thi Anh Xuan ជួបពិភាក្សាការងារជាមួយ ព្រះមហាក្សត្រ Ras Al Khaimah Sheikh Saud bin Saqr al Qasimi។  (រូបថត៖ Lam Khanh/VNA)

នៅក្នុងជំនួបនេះ ព្រះមហាក្សត្រ Ras Al Khaimah មានបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការរវាង Ras Al Khaimah ជាមួយវៀតណាម ដោយសង្កត់ធ្ងន់ថា នឹងប្រគល់ស្ថាប័ននានារបស់រដ្ឋអំណាចអេមីរ៉ាត ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ; ហើយបានអះអាងថា បានត្រៀមខ្លួនបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមធ្វើអាជីវកម្មនិងវិនិយោគ ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសនៃប្រទែសនេះ។

អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានស្នើថា បណ្ដាស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ គប្បីបន្តសុក្រិតក្របខ័ណ្ឌគតិយុត្ត និងយន្តការសហប្រតិបត្តិការសំខាន់ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) បង្កើតក្រុមប្រឹក្សាធុរកិច្ចវៀតណាម-UAE ដើម្បីបង្កើនការតភ្ជាប់រវាងសហគ្រាសវៀតណាមជាមួយសហគ្រាសនានារបស់ UAE និងអេមីរ៉ាត Ras Al Khaimah៕

ប្រតិកម្មទៅវិញ

ផ្សេងៗ