ពង្រឹងការថែទាំសុខភាព និងស្មារតីសម្រាប់ជនចាស់ជរា​

(VOVWORLD) - ចាំបាច់ត្រូវមានលំហថ្មីបន្ថែមទៀតដើម្បីជំរុញសកម្មភាពថែទាំជនចាស់ជរា ទាំងខាងសុខភាព ស្មារតី និងសមត្ថភាពទទួលបានចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ។ នេះគឺជាការអះអាងរបស់ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកជនចាស់ជរា ក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមជនចាស់ជរាវៀតណាម នាព្រឹកថ្ងៃទី១០ ខែសីហា។
ពង្រឹងការថែទាំសុខភាព និងស្មារតីសម្រាប់ជនចាស់ជរា​ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV)

វាយតម្លៃខ្ពស់ចំពោះការងារជនចាស់ជរា នាពេលកន្លងទៅ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានឯកភាពជាមួយសំណើររបស់សមាគមជនចាស់ជរា ស្តីពីការរៀបចំសន្និសីទទូទាំងប្រទេសដើម្បីកោតសរសើរគំរូជឿនលឿន ក្នុងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុប្រទេស ដំណាក់កាល ២០១៦-២០២១ និងរៀបចំខែធ្វើសកម្មភាពដើម្បីជនចាស់ជរាឆ្នាំ ២០២២។ លោកឧបនាយករដ្ឋមន្រ្តីបានចាត់តាំងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចឱ្យសម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងរៀបចំផែនការដើម្បីទិញធានារ៉ាប់រងសុខភាពសម្រាប់ជនចាស់ជរាប្រមាណ ៥% ដែលមិនមានប័ណ្ណធានារ៉ាប់រងសុខភាព។ ក្រសួងសុខាភិបាលនឹងស្រាវជ្រាវ និងបង្កើតកញ្ចប់ថែទាំសុខភាពជាមូលដ្ឋានសម្រាប់ជនចាស់ជរា។ ទាក់ទងនឹងសកម្មភាពថែទាំស្មារតីសម្រាប់ជនចាស់ជរា លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកថា សមាគមជនចាស់ជរាគួរតែសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងស្ថាប័ន និងអង្គការនានាដើម្បីបំផុស និងរក្សាចលនាវប្បធម៌ និងសិល្បៈក្នុងតំបន់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ