ពង្រឹងការផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតំបន់ណាមបូខាងកើត
(VOVWORLD) - នារសៀលថ្ងៃទី ២៨ មិថុនា នៅខេត្ត Tay Ninh គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញនិងគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានបើក សន្និសិទស្តីពីផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ណាមបូខាងកើត។
ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្សាភ្ជាប់ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ |
អញ្ជើញថ្លែងនៅទីនេះ លេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖ ណាមបូខាងកើតគឺជាតំបន់សេដ្ឋកិច្ចដែលមានភាពស្វាហាប់បំផុត របស់ប្រទេសជាតិ ដោយមានឧត្តមភាព ជាច្រើនសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍។ លោក Nguyen Thien Nhan បានស្នើឲ្យបណ្តាខេត្តតាមតំបន់ណាមបូខាងកើត បង្កើនការផ្សាភ្ជាប់ដើម្បីអំពាវនាវការវិនិយោគពីឯកជននិងការវិនិយោគពីបរទេសចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍទេសចរណ៍។
ទាក់ទងនឹងបញ្ហាថា តើអាចបើកទ្វារសម្រាប់ផ្នែកទេសចរណ៍បានឬទេ លោក Nguyen Thien Nhan បានលើកឡើងថា អាចពិចារណាលើផែនការដើម្បីបើកដំណើរការទេសចរណ៍ឡើងវិញជាបណ្តើរៗ តាមលក្ខណៈដែលបានគ្រប់គ្រងដែរ។
“ជំងឺរាតត្បាតអាចអូសបន្លាយរយៈពេលវែង ប៉ុន្តែយើងក៏ងមិនរង់ចាំឱ្យពិភពលោកទាំងមូលបញ្ជប់ជំងឺរាតត្បាតទើបទ្វារនោះទេ។ នៅពេលនោះ ប្រទេសជាច្រើននឹងងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចជាពុំខាន។ យ៉ាងណាមិញ យើងគួរតែជំរុញទេសចរណ៍ក្នុងស្រុក រួមទាំងទេសចរណ៍ទៅបរទេសទៀត។ ថ្វីត្បិតដូច្នេះ យើងក៏ត្រូវជ្រើសរើសប្រទេសដែលមានសុវត្ថិភាពពេញលេញ ជាពិសេសប្រទេសនៅក្បែរយើងដើម្បីបើកទ្វារជាជំហានៗ ”។ នេះបើយោងតាមប្រសាសន៍របស់លោក Nguyen Thien Nhan។
អញ្ជើញចូលរួមក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានទទួលស្គាល់រាល់ការខិតខំប្រឹងប្រែងរបស់បណ្តាខេត្តណាមបូខាងកើត ដោយមានគំនិតផ្តួចផ្តើមដើម្បីផ្សាភ្ជាប់ការអភិវឌ្ឍទេសចរណ៍ ជាពិសេសក្នុងបរិបទដែលវិស័យទេសចរណ៍ត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត COVID-19។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា គំនិតផ្តួចផ្តើមនេះនឹងបង្កើតការលើកទឹកចិត្តនិងភាពរឹងមាំថ្មីសម្រាប់វិស័យទេសចរណ៍នៅវៀតណាមនាពេលអនាគត៕