ពង្រឹងការអប់រំប្រពៃណីសាមគ្គីភាព មិត្តភាពសម្រាប់យុវជនវៀតណាមនិងកម្ពុជា
(VOVWORLD) - នារសៀលថ្ងៃទី ២៥ ខែតុលា នៅវិមានប្រធានរដ្ឋ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានទទួលជួបគណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើការនៅវៀតណាម។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖ VOV) |
ពិភាក្សាជាមួយគណៈប្រតិភូ អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា បណ្ដាអង្គការ សហជីពយុវជននៃប្រទេសទាំងពីរបន្តបង្កើនការអប់រំប្រពៃណីសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ; បន្តផ្លាស់ប្តូរថ្មីខ្លឹមសារ របៀបធ្វើសកម្មភាព ក៏ដូចជាពង្រីកវិស័យសហប្រតិបត្តិការជាមួយក្រុម និងមុខសញ្ញាជាច្រើន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ប្រទេសនីមួយៗ ក៏ដូចជានិន្នាការថ្មីនៃយុគសម័យ ដែលជំនាន់វ័យក្មេងបានយកចិត្តទុកដាក់។
ទិដ្ឋភាពទូទៅនៃជំនួបជាមួយប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថត៖ VOV) |
តាងនាមគណៈប្រតិភូ ប្រធានគណៈកម្មាធិការអប់រំ យុវជន កីឡា វប្បធម៌ សាសនា និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចលើកនេះ តំណាងយុវជននៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអង្គការសហភាពយុវជននៃប្រទេសទាំងពីរ ដំណាក់កាល ២០២២-២០២៧; តាមនោះ តំណាងយុវជននៃប្រទេសទាំងពីរបានចែករំលែកទស្សនៈ សកម្មក្នុងការឃោសនា និងអប់រំយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ អំពីទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។ យុវវ័យកម្ពុជានឹងបន្តជំរុញថែមទៀតនូវទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីជាមួយវៀតណាម៕