ពង្រឹងចំណងសាមគ្គីភាពរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននៅ Praha
(VOVWORLD) -ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានឲ្យដឹងថា ការ រៀបចំ“ ទិវាគ្រួសារអាស៊ាន”គឺសំដៅបង្ហាញនូវចំណងសាមគ្គីភាព និងទំនាក់ទំនង ជិតស្និទ្ធរវាងសមាជិកសហគមន៍អាស៊ាន។
ទិដ្ឋភាពនៃ“ ទិវាគ្រួសារអាស៊ាន” (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២៧ ខែសីហា ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកបានរៀបចំ“ ទិវាគ្រួសារអាស៊ានឆ្នាំ២០១៩”ដោយមានការចូលរួមរបស់សមាជិកគ្រួសារប្រមាណ ១៥០ នាក់ ដែលជាកម្មាភិបាល បុគ្គលិកស្ថានទូតនៃបណ្ដាប្រទេសដូចជា៖ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាមនៅអឺរ៉ុប និងតំណាងថ្នាក់ដឹកនាំសមាគមន៍ជនវៀតណាមនៅ សាធារណរដ្ឋឆែក។
អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឆែក លោក Ho Minh Tuan បានឲ្យដឹងថា ការ រៀបចំ“ ទិវាគ្រួសារអាស៊ាន”គឺសំដៅបង្ហាញនូវចំណងសាមគ្គីភាព និងទំនាក់ទំនង ជិតស្និទ្ធរវាងសមាជិកសហគមន៍អាស៊ាន។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា“អាស៊ានគឺជាអង្គការសាម្គីភាព ហើយវៀតណាមត្រៀមខ្លួនជាស្រេចទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២០ ជាមួយនឹងកម្លាំងកាយចិត្ត ឬទ្ធានុភាព និងជំនាញផងដែរ”៕