ពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ

(VOVWORLD) - រណសិរ្សមាតុភូមិវៀតណាមនិងអង្គការនយោបាយសង្គមនានាត្រូវ បង្កើនការឃ្លាំមើលនិងវាយតម្លៃចំពោះគោលនយោបាយដែលត្រូវបាន ចេញផ្សាយនាពេលកន្លងទៅ ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល។ 
ពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្សនិងរដ្ឋ - ảnh 1 ទិដ្ឋភាពនៃសន្និសីទសង្ខេបការងារចលនាមហាជនរបស់រណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការនយោបាយសង្គម។

ថ្លែងនៅសន្និសីទសង្ខេបការងារចលនាមហាជនរបស់រណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការនយោបាយសង្គម កាលពីរសៀលថ្ងៃទី២៩ មិថុនា នៅ ទីក្រុងហាណូយ ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Truong Thi Mai បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានខែកន្លងទៅ រណសិរ្សមាតុភូមិ វៀតណាមនិងអង្គការនយោបាយសង្គមនានា បានផ្ទេរប្ដូរនីតិវិធីប្រតិបត្តិការ ដោយបង្កើនសកម្មភាពតាមអនឡាញដើម្បីរក្សាសកម្មភាពសំខាន់ៗ។ ជា ពិសេសគឺការរៃអង្គាសទឹកប្រាក់ឧបត្ថម្ភដល់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាត រួមចំណែកយ៉ាងសំខាន់ទៅក្នុងជោគជ័យនៃការងារនេះ ព្រម ទាំង ធានាជីវភាពរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជន ក៏ដូចជា ពង្រឹងជំនឿជាក់របស់ប្រជាជនចំពោះបក្ស រដ្ឋនិងប្រព័ន្ធនយោបាយទាំង មូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ