ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអែលសាល់វ៉ាឌ័រ

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយ អែលសាល់វ៉ាឌ័រ។

ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងអែលសាល់វ៉ាឌ័រ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អែលសាល់វ៉ាឌ័រ លោកស្រី Alexandra Hill Tinoco។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៤ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អែលសាល់វ៉ាឌ័រ លោកស្រី Alexandra Hill Tinoco ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកុម្ភៈ។ នៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយ អែលសាល់វ៉ាឌ័រ; ជឿជាក់ថា ដំណើរទស្សនកិច្ចនិងការដែល អែលសាល់វ៉ាឌ័របើកស្ថានទូតប្រចាំទីក្រុងហាណូយ នឹងរួមចំណែកនាំទំនាក់ទំនងនៃប្រទេសទាំងពីរឈានចូលដំណាក់កាលថ្មីមួយដែលកាន់តែស៊ីជម្រៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យអែលសាល់វ៉ាឌ័របង្កើតភាពងាយស្រួលសម្រាប់ទំនិញជាប្រៀបខ្លាំងនានារបស់វៀតណាមក្នុងការជ្រៀតចូលទីផ្សារ ជាពិសេសកសិផល និងជលផល; ភាគីទាំងពីរសម្របសម្រួលគ្នាដើម្បីកសាងក្របខ័ណ្ឌច្បាប់អំណោយផលសម្រាប់ពាណិជ្ជកម្ម និងវិនិយោគ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូធុរកិច្ច នាំវៀតណាមនិងអែលសាល់វ៉ាឌ័រក្លាយទៅជាចំណុចតភ្ជាប់រវាងទីផ្សារអាមេរិកកណ្តាល និងអាស៊ីអាគ្នេយ៍។

រីឯខ្លួនវិញ លោកស្រីរដ្ឋមន្ត្រី Alexandra Hill Tinoco បានអះអាងថា រដ្ឋាភិបាល អែលសាល់វ៉ាឌ័រមានបំណងចង់នាំទំនាក់ទំនងជាមួយវៀតណាមឡើងដល់កម្ពស់ថ្មី; នាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនយ៉ាងទូលំទូលាយ នាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ