ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិវៀតណាមនិងឡាវ
(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីក្រុងវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាព ឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភាឡាវ លោកស្រី Soundone Sayachak អំពី បញ្ហាជាច្រើនដែលជាកង្វល់រួម រួមទាំងកម្មវិធីកសាងច្បាប់ក្នុងសម័យប្រជុំនាពេលខាង មុខរបស់រដ្ឋសភាទាំងពីរ។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលទានអាហារការងារជាមួយប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak។ (រូបថត៖ VOV) |
ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលយ៉ាង ជិតស្និទ្ធ ចែករំលែក និងសហការគ្នារវាងរដ្ឋសភា ជាមួយរដ្ឋាភិបាលនៅប្រទេស នីមួយៗ ក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចដែលបានប្រគល់ ជាពិសេសក្នុងការអនុវត្តការងារនីតិបញ្ញត្តិនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ ជ្រុងជ្រោយវៀតណាម-ឡាវនិយាយរួម ក៏ដូចជាពង្រឹងថែមទៀតទំនាក់ទំនង សហ ប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរឡាវ-វៀតណាមផងដែរ៕