ពង្រឹងទំនុកទុកចិត្តនិងពង្រីកកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងសាធារណៈ រដ្ឋ Bashkortostan ចំណុះរុស្ស៊ី

ពង្រឹងទំនុកទុកចិត្តនិងពង្រីកកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងសាធារណៈ រដ្ឋ Bashkortostan ចំណុះរុស្ស៊ី - ảnh 1
អគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son (រូបថត៖TTXVN)

(VOVworld) - ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ មេសា គណៈប្រតិភូដឹកនាំដោយ
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Nguyen Thanh Son បានទៅ
បំពេញទស្សនកិច្ចការងារនៅសាធារណៈរដ្ឋ Bashkortostan ចំណុះរុស្ស៊ី។នៅទីនេះ
គណៈប្រតិភូវៀតណាមបានជួបចរចារជាមួយប្រធានាធិបតី Bashkortostan លោក
 Rustem Khamitov នាយករដ្ឋមន្រ្តីលោក Rustem Mardanov រដ្ឋមន្រ្តី កសិកម្មលោក
Ilshat Fazrakhmanov ហើយទៅពិនិត្យទីកន្លែងវិនិយោគមួយចំនួនទៀតផង។នៅ
ជំនួបធ្វើការជាមួយប្រធានាធិបតីលោក Khamitov ភាគីទាំងពីរ បានពិភាក្សាអំពី
យថាទស្សន៍សហប្រតិបតិ្តការក្នុងគំរោងការណ៍ចម្រុះឧស្សាហ-កសិកម្ម។ភាគី
ទាំងពីរសំដែងការជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមជាំមួយ សហព័ន្ធរុស្ស៊ី
និយាយរួមនិង Bashkortostan និយាយដោយឡែកនឹងកាន់តែត្រូវ បានពង្រឹងនិង
ពង្រីកដោយឥតឈប់ឈរ។
ក្នុងជំនួបធ្វើការជាមួយគណៈប្រតិភូវៀតណាម នាយករដ្ឋមន្រ្តី Bashkortostan
 លោក Mardanov ចាត់ទុកថា វៀតណាមជាខឿនសេដ្ឋកិច្ចដែលអភិវឌ្ឍន៍យ៉ាង
សកម្ម ដោយមានល្បឿនកំណើនខ្ពស់ជានិច្ច។នាយករដ្ឋមន្រ្តីលោក Mardanov
សន្យាថា នឹងជួយសហគមន៍ជនវៀតណាមនៅ Bashkortostan កាន់តែអភិវឌ្ឍន៍
និងសម្របខ្លួនប្រកបដោយភាពល្អប្រសើរជាមួយប្រទេសម្ចាស់ផ្ទះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ