ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ព្រះរាជាណាចក្របែលហ្សិក

(VOVWORLD) - នេះជាព្រឹត្តិការណ៍ស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិក (២៣ មីនា ១៩៧៣ - ២៣ មីនា ២០២៣)។

ពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម - ព្រះរាជាណាចក្របែលហ្សិក - ảnh 1សិក្ខាសាលាក្រោមប្រធានបទ “គំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគតរវាងវៀតណាម និងបែលហ្សិក”។ រូបថត៖ dangcongsan.vn

នាថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - បែលហ្សិក (សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម) បានប្រព្រឹត្តទៅសិក្ខាសាលា ជាមួយប្រធានបទ "គំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគតរវាងវៀតណាម - បែលហ្សិក"។ នេះជាព្រឹត្តិការណ៍ស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងព្រះរាជាណាចក្របែលហ្ស៊ិក (២៣ មីនា ១៩៧៣ - ២៣ មីនា ២០២៣)។

នៅក្នុងសិក្ខាសាលានេះ គណៈប្រតិភូបានពិភាក្សាអំពីគំនិតផ្តួចផ្តើម   ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យវប្បធម៌ ការទូត ពាណិជ្ជកម្ម អប់រំ  បណ្តុះបណ្តាល ការស្រាវជ្រាវវិទ្យាសាស្ត្រ។ល។ សិក្ខាសាលានេះគឺជាឱកាសសម្រាប់ភាគីទាំងពីរប៊ែលហ្សិក និងវៀតណាម ផ្លាស់ប្តូរដោយផ្ទាល់លើព័ត៌មាន និងបង្កើតគំនិតផ្តួចផ្តើម វិធីសាស្រ្តជាក់ស្តែងថ្មី   ដើម្បីបង្កើនការយោគយល់គ្នា ជាពិសេសរវាងយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ ដោយហេតុនេះអាចទាញយកសក្តានុពលអតិបរមា និងពង្រីកឱកាសសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - បែលហ្សិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ