ពង្រឹងទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងម៉ារ៉ុក

(VOVWORLD) - ចាប់ពីថ្ងៃទី ២៩ ឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅ ម៉ារ៉ុក។ គណៈប្រតិភូបានជួបសវនាការ និងធ្វើការជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា សភាតំណាងរាស្រ្ត និងគណបក្សនយោបាយមួយចំនួននៅម៉ារ៉ុក។

នៅក្នុងជំនួបនិងកិច្ចប្រជុំទាំងនេះ ថ្នាក់ដឹកនាំរដ្ឋសភាម៉ារ៉ុកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ ប្រធានព្រឹទ្ធសភាម៉ារ៉ុក លោក Enaam Mayara បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះ មានសារសំខាន់ណាស់ ដែលជាឱកាសដើម្បីពិនិត្យឡើងវិញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ និងសមិទ្ធិផលវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក បានឲ្យដឹងថា ម៉ារ៉ុកត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ធុរកិច្ច និងវិនិយោគិនវៀតណាមមកកាន់ម៉ារ៉ុក ដើម្បីស្វែងយល់ទីផ្សារ និងស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ពង្រឹងទំនាក់ទំនងប្រពៃណីរវាងវៀតណាម និងម៉ារ៉ុក - ảnh 1គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមបានធ្វើការជាមួយអនុប្រធានសភាតំណាងម៉ារ៉ុក លោកស្រី Nadia Touhami។ រូបថត៖ TTXVN

ក្នុងពេលជាមួយគ្នានោះ អនុប្រធានសភាតំណាងរាស្រ្តម៉ារ៉ុក លោកស្រី Nadia Touhami បានឲ្យដឹងថា ម៉ារ៉ុកវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ បើតាមលោកស្រី ការដែលវៀតណាមជាប្រទេសមួយរក្សាបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់នៅអាស៊ី និងពិភពលោកនាពេលថ្មីៗនេះត្រូវបានវាយតម្លៃខ្ពស់ដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ប្រការនេះបានបញ្ចាក់ពីគោលនយោបាយត្រឹមត្រូវនិងឆ្លាតវៃរបស់បក្ស និងរដ្ឋវៀតណាម។ លោកស្រី Touhami បានស្នើឱ្យមានការចងសម្ពន្ធមេត្រីភាពរវាងទីក្រុង Casablanca និងទីក្រុងហូជីមិញ ដោយពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងបញ្ហាប្រឈមមកពីការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ