ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងស្ថានការណ៍ថ្មី

(VOVWORLD) - តបតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក V.Putin ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ដល់ថ្ងៃទី ២ ធ្នូ ឆ្នាំ ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចការងារជាផ្លូវការនៅសហព័ន្ធសរុស្ស៊ី។
ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងស្ថានការណ៍ថ្មី - ảnh 1លោក Dang Minh Khoi ឯកអក្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី

អធិប្បាយអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីនោះ លោក Dang Minh Khoi ឯកអក្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី បានសង្កត់ធ្ងន់ថា៖ “ដំណើរទស្សនកិច្ចបានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និងរុស្ស៊ីជាទំនាក់ទំនងដ៏ស្មោះត្រង់ និងជិតស្និទ្ធិពិសេស។ ប្រការនេះបានសរឲ្យឃើញថាវៀតណាមបានអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសដ៏សកម្ម ក្រោយមហាសន្និបាតលើកទី ១៣ របស់បក្ស។ ជាក់ស្ដែង វៀតណាមបានអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ធ្វើពិធិធកម្ម ពហុភាគី ដើម្បីផលប្រយោជន៍ប្រទេសជាតិ ប្រជាជាតិ ហើយ រួមចំណែកដល់សន្តិភាព និងស្ថិរភាពនៅលើពិភពលោក។ ទីពីរ អះអាងថា វៀតណាមគោរព កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ដោយចាត់ទុកសហព័ន្ធរុស្ស៊ី គឺជាអាទិភាពក្នុងគោលមាគ៌ាកិច្ចការបរទេសរបស់ខ្លួន ហើយជាដៃគូគន្លឹះរបស់វៀតណាម។ ទន្ទឹមនឹងនេះ បង្ហាញពីអត្តចរិតការទូតវៀតណាម គឺ ស្មោះស្ម័គ្រ ភក្តីភាពគាំទ្រសហព័ន្ធរុស្ស៊ីនៅក្នុងពិភពលោក ដែលកំពុងមានការផ្លាស់ប្តូរដូចបច្ចុប្បន្ន។ ទីបី ដំណើរទស្សនកិច្ចនេះក៏បានបញ្ជាក់ពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។ លើសពីនេះទៅទៀត គឺ ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺនយោបាយ សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ថាមពល ប្រេងឧស្ម័ន ការអប់រំ និងជំនួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជនជាមួយប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ