ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា

(VOVWORLD) - ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា លោកបណ្ឌិត Dang Xuan Thanh អនុប្រធាន បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖ កិច្ចសន្ទនាប្រចាំឆ្នាំគឺជា សកម្មភាពដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការពិភពលោករបស់ឥណ្ឌា។ 

ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា - ảnh 1លោកបណ្ឌិត Dang Xuan Thanh អនុប្រធាន បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម។ (រូបថត៖ TTXVN)
នាព្រឹកថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម វៀតណាម និងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការពិភពលោករបស់ឥណ្ឌាបានសម្រប សម្រួលរៀបចំកិច្ចសន្ទនាលើកទី ៣ ដោយប្រធានបទ៖ “ពង្រឹងទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌា”។
ក្នុងសុន្ទរកថាបើកកិច្ចសន្ទនា លោកបណ្ឌិត Dang Xuan Thanh អនុប្រធាន បណ្ឌិត្យសភាវិទ្យា សាស្ត្រសង្គមវៀតណាមបានចាត់ទុកថា៖ កិច្ចសន្ទនាប្រចាំឆ្នាំគឺជា សកម្មភាពដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម និងក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការពិភពលោករបស់ឥណ្ឌា។ កិច្ចសន្ទនាលើកនេះ គឺជាសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៥ ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង វៀតណាម-ឥណ្ឌា។
រីឯខ្លួនវិញ លោក Rranay Verma ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំវៀតណាម បានសំដែងថា ប្រទេសទាំងពីរបានប្តេជ្ញា ចិត្តជំនះពុះពារលើបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ និងភាពក្រីក្រ ដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយសំខាន់បំផុតគឺកំណើនបរិយាប័ន្ន។ ភាគីទាំងពីរមានទស្សនៈស្រដៀងគ្នាលើបញ្ហាតំបន់ និងអន្តរជាតិជាច្រើន ដែលបង្កើត មូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរលើឆាក តំបន់ និងអន្តរជាតិ។
ភាគីទាំងពីរគួរតែបន្តពង្រឹងកិច្ចសន្ទនា និងផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការជួបប្រាស្រ័យប្រជាជន កិច្ចសហប្រតិបត្តិការទន្លេគង្គា-មេគង្គ។ នៅកិច្ចសន្ទនា គណៈប្រតិភូនៃប្រទេសទាំងពីរបានពិភាក្សាអំពីបញ្ហានានា ពាក់ព័ន្ធដល់ការបង្កើនទំហំពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ ការសម្របសម្រួលសកម្ម ភាពនៅក្នុងអង្គការនិងវេទិកាតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ