ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលី
(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Marise Payne បានដឹកនាំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ វៀតណាម - អូស្ត្រាលី លើកទី ២ តាមប្រព័ន្ធវីដេអូ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអូស្រ្តាលីលោកស្រី Marise Payne បានដឹកនាំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីប្រចាំឆ្នាំ វៀតណាម - អូស្ត្រាលី (រូបថត៖ TTXVN) |
នាថ្ងៃទី ៥ ខែវិច្ឆិកានៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការលើគ្រប់វិស័យ សំដៅស្ដារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាត។ ភាគីទាំងពីរបានឯកភាពគ្នាបន្តបើកជើងហោះហើរនៅពេលវេលាសមស្រប ដើម្បីធានាសុវត្ថិភាពយ៉ាងដាច់ខាតក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានអះអាងពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការ ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ អាកាសចរណ៍ ដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្ដរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។ រដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមកនៅយន្តការ វេទិកាតំបន់ និងអន្តរជាតិ ដូចជា៖ អង្គការសហប្រជាជាតិអាស៊ាន / EAS និងមហាអនុតំបន់ទន្លេមេគង្គ។ បញ្ចប់កិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកម្មវិធីធ្វើសកម្មភាពស្ដីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អូស្ត្រាលីសម្រាប់ដំណាក់កាល ២០២០-២០២៣៕