ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា

(VOVWORLD) - នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីវាយតម្លៃលើស្ថានភាពអនុវត្តន៍សកម្មភាពនិងកម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា។
ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា - ảnh 1កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ឥណ្ឌាលើកទី ២១

នៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ឥណ្ឌាលើកទី ២១ ត្រូវបានប្រព្រឹត្តិទៅតាមប្រព័ន្ធវីដេអូ។ នេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដើម្បីវាយតម្លៃលើស្ថានភាពអនុវត្តន៍សកម្មភាពនិងកម្មវិធីសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ឥណ្ឌា។ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang ប្រធានស្ថានបេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ានបានចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធានក្រុមពិសេសទទួលបន្ទុកគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) ឆ្នាំ ២០២១ នោះ ឯកអគ្គរដ្ឋទូតលោក Nguyen Hai Bang បានវាយតម្លៃខ្ពស់ចំពោះរាល់ការចូលរួមចំណែក និងការជួយឧបត្ថម្ភរបស់ឥណ្ឌាក្នុងការអនុវត្ត គំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) សម្រាប់ដំណាក់កាល ២០២១៦ ២០២០ ហើយស្នើឱ្យឥណ្ឌាបន្តគាំទ្រអាស៊ានក្នុងការអនុវត្តផែនការការងារ IAI សម្រាប់ដំណាក់កាលទី ៤ (២០២១-២០២៥) ដែលត្រូវបាន កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ធ្វើការអនុម័តកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ