ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកាហ្សាក់ស្ថាន

(VOVWORLD) - ក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹង និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាង វៀតណាមនិងកាហ្សាក់ស្ថាន។ 
ពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកាហ្សាក់ស្ថាន - ảnh 1ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេសនៃសាធារណៈរដ្ឋកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi (រូបថត Thong Nhat/TTXVN)

នាថ្ងៃទី ១៨ សីហា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន លោក Mukhtar Tileuberdi ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែសីហា  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាមរបស់ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន ចំទៅនឹងឱកាសខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២)។ ក្នុងជំនួបនេះ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាមនិងកាហ្សាក់ស្ថាន។ លោកប្រធានរដ្ឋបានស្នើភាគីទាំងពីរលើកកម្ពស់គុណសម្បត្តិនៃកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីរវាងវៀតណាម និងសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលកាហ្សាក់ស្ថានជាសមាជិក; ហើយមានគោលបំណងថា ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា កសិកម្ម ទេសចរណ៍ ដឹកជញ្ជូន... ហើយស្វាគមន៍ចំពោះផែនការបើកជើងហោះហើរត្រង់រវាងវៀតណាម និងកាហ្សាក់ស្ថាន។

អញ្ជើ្ជញជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាហ្សាក់ស្ថាន Mukhtar Tileuberdi បានអះអាងថា វៀតណាមជាដៃគូសំខាន់សម្រាប់កាហ្សាក់ស្ថានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក; សង្កត់ធ្ងន់ថា កាហ្សាក់ស្ថានមានបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ អប់រំ - បណ្តុះបណ្តាល វប្បធម៌ - ទេសចរណ៍ ការដឹកជញ្ជូន ថាមពលស្អាត ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ