ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៉ូឡូញ

(VOVWORLD) - បន្តសកម្មភាពរបស់គណៈប្រតិភូរដ្ឋសភាវៀតណាមនៅអឺរ៉ុប កាលពីថ្ងៃទី២៧ ខែមីនា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការរដ្ឋសភាប៉ូឡូញ អនុប្រធានរដ្ឋសភាវៀតណាមលោក Tran Quang Phuong បានជួបសន្ទនាជាមួយអនុប្រធានសភាតំណាងរាស្រ្តប៉ូឡូញ លោក Piotr Zgorzelski ។ 
ពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងប៉ូឡូញ - ảnh 1អនុប្រធានរដ្ឋសភាលោក Tran Quang Phuong អនុប្រធានសភាតំណាងរាស្រ្តប៉ូឡូញ និងគណៈប្រតិភូបានថតរូប។ រូបថត៖ VOV

នៅក្នុងជំនួបពិភាក្សានេះ អនុប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយប៉ូឡូញ ដោយចាត់ទុកប៉ូឡូញជាដៃគូអាទិភាពរបស់វៀតណាមនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត; ហើយបានស្នើឱ្យភាគីទាំងពីរបន្តបង្កើនទំនាក់ទំនង និងរក្សាការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់។ អនុប្រធានរដ្ឋសភាលោក Tran Quang Phuong ក៏បានស្នើឱ្យប៉ូឡូញឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EU) ជំរុញគណៈកម្មការអឺរ៉ុប(EC) ដក "កាតលឿង" សម្រាប់ជលផលវៀតណាម និងស្នើឱ្យប្រទេសទាំងពីរធ្វើការពិចារណាលើការបន្តជើងហោះហើររវាងប៉ូឡូញ និងវៀតណាម ដើម្បីជំរុញសកម្មភាពទេសចរណ៍ ពាណិជ្ជកម្មនិងវិនិយោគបន្ថែមទៀត។

រីឯខ្លួនវិញ អនុប្រធានសភាតំណាងរាស្ត្រប៉ូឡូញ លោក Piotr Zgorzelski បានអះអាងថា សភាតំណាងប៉ូឡូញមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាម រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ លោក Piotr Zgorzelski បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់សហគមន៍ជនវៀតណាមនៅប៉ូឡូញ ដោយសង្កត់ធ្ងន់ថា សហគមន៍ជនវៀតណាមនឹងក្លាយជាស្ពានដ៏រឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ