ពង្រឹងទំនាក់ទំនងរវាងព្រះពុទ្ធសាសនាវៀតណាម និងថៃ
|
លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូព្រះពុទ្ធសាសនា Annam Kiya និងអាណិកជនវៀតណាមនៅថៃ |
(VOV)_នារសៀល ថ្ងៃទី ២៧ មិនា នៅហាណូយ ប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទទួលជួបសន្ទនាជាមួយ
គណៈប្រតិភូព្រះពុទ្ធសាសនា Annam Kiya និងអាណិកជនវៀតណាមនៅថៃ ក្នុងឱកាស
អញ្ជើញមកទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Nguyen Thien Nhan បានអះ
អាងថា បណ្ដាព្រះសង្ឃដែលគង់នៅវត្តវៀតណាម ប្រចាំថៃ ចំនួន ២១ គឺជានិមិត្តរូបនៃ
ការផ្សាផ្ជាប់រវាងប្រជាជាតិទាំងពីរ។ លោក Nguyen Thien Nhan មានគោលបំណងថា
វត្តវៀតណាម នៅថៃនឹងមានឈ្មោះវៀតណាម ហើយបានជូនពរដល់ព្រះសង្ឃទាំងអស់
មានសុខភាពល្អបរិបូរ និងមានការផ្ដើមគំនិតជាច្រើនសំដៅពង្រឹងទំនាក់ទំនងរវាង
ព្រះពុទ្ធសាសនាវៀតណាម និងថៃ។
នាថ្ងៃដដែល គណៈប្រតិភូព្រះពុទ្ធសាសនា និងអាណិកជនវៀតណាមឆ្នើមនៅថៃ
បានទស្សនាមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាម និងជួបជាមួយឯកអគ្គរាជទូត
ថៃប្រចាំនៅវៀតណាមផងដែរ៕