ពង្រឹងទំនាក់ទំនងវៀតណាម - ជប៉ុន

(VOVWORLD) -  នៅក្នុងជំនួបជាមួយលោក Yamamoto Ichita ដែលទើបតែត្រូវបានជ្រើសតាំងជាអភិបាលខេត្ត Gunma នាថ្ងៃទី ៥ ខែវិច្ឆិកានោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានសម្តែងក្តីរីករាយចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀត ណាម - ជប៉ុន ដែលកំពុងមានការអភិវឌ្ឍដ៏ខ្លាំងក្លា  ក្នុងប៉ុន្មាបឆ្នាំកន្លងមកនេះ ក្នុងនោះមានទំនាក់ទំនងរវាងមូលដ្ឋាននៃប្រទេសទាំងពីរ។

ដោយអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយជប៉ុនដែលជាដៃគូឈានមុខគេនិងគួរឱ្យទុកចិត្ត និងចែករំលែកផលប្រយោជន៍យុទ្ធសាស្ត្ររួមនោះ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឱ្យអភិបាលរដ្ឋ Gunma បន្តយកចិត្តទុកដាក់និងបង្កលក្ខណៈដើម្បីទទួលបានសិក្ខាកាមនិងពលករវៀតណាមបន្ថែមទៀត ឱ្យធ្វើការនិងរស់នៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសហគ្រាសខេត្តនានាបង្កើនការវិនិយោគនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ