ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌រវាងវៀតណាមនិងសិង្ហបុរី

(VOVWORLD) - នៅថ្ងៃទី ២៧ ខែវិច្ឆិកា មានសហគ្រាសវៀតណាមនិងសិង្ហបុរីចំនួន ១៥០អង្គភាព បានចូលរួមសិក្ខាសាលាស្តីពីការតភ្ជាប់អាជីវកម្ម ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការនិងជម្រុញការវិនិយោគ។
ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌រវាងវៀតណាមនិងសិង្ហបុរី - ảnh 1 ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចនិងវប្បធម៌រវាងវៀតណាមនិងសិង្ហបុរី

ក្នុងសិក្ខាសាលានេះ បណ្ដាសហគ្រាសវៀតណាមមានបំណងចង់ឲ្យមានការតភ្ជាប់ទំនាក់ទំនងជាមួយសហគ្រាសសិង្ហបុរី ដើម្បីចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់តម្លៃក្នុងតំបន់និងសកលលោកផងដែរ ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.0។ រីឯភាគីខាងសិង្ហបុរី សហគ្រាសនានាបានស្នើសុំឱ្យធ្វើបច្ចុប្បន្នភាពនូវគោលនយោបាយវិនិយោគ គោលនយោបាយសេដ្ឋកិច្ចនិងយុទ្ធសាស្ត្ររបស់វៀតណាមក្នុងបរិបទថ្មី ក៏ដូចជាស្វែងរកឱកាសពង្រីកពង្រីកវិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ។

នៅក្នុងឱកាសនេះដែរ អង្គការ VSFA សហការជាមួយក្រុមអាជីវកម្ម អាម៉េរិក - អាស៊ាន (USABC) បានរៀបចំកិច្ចសន្ទនាស្តីពីការតភ្ជាប់រវាងសម្ព័ន្ធក្រុមហ៊ុននានារបស់អាមេរិកដែលកំពុងធ្វើអាជីវកម្មនៅសិង្ហបុរី អាស៊ាននិងបណ្តាសហគ្រាសវៀតណាមក្នុងវិស័យហិរញ្ញវត្ថុ ធនាគារនិងនវានុវត្តន៍ថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ