ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន

(VOVWORLD) - លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្តែងជំនឿថា ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរួមគ្នានេះ វៀតណាម រួមជាមួយហ្វីលីពីននិងបណ្តាប្រទេសសមាជិកអាស៊ាននឹងជំនេះលើបញ្ហាប្រឈមឆាប់ៗ ហើយសេដ្ឋកិច្ច - សង្គមមានស្ថេរភាពនិងបន្តជំរុញដំណាក់កាលកសាងសមាគមន៍អាស៊ាន។
ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ហ្វីលីពីន - ảnh 1 ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh

នាថ្ងៃទី ៣០ ខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro L. Locsin Jr ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងតំបន់ក្នុងបរិបទនៃការរីករាលដាលនៃជំងឺឆ្លង ជំងឺ Covid - 19 មានការវិវឌ្ឍន៍ដ៏ស្មុកស្មាញ។

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្តែងជំនឿថា ជាមួយនឹងការបេ្តជ្ងាចិត្តនិងការខិតខំប្រឹងប្រែងរួមគ្នានេះ វៀតណាម រួមជាមួយហ្វីលីពីននិងបណ្តាប្រទេសសមាជិកអាស៊ាននឹងជំនេះលើបញ្ហាប្រឈមឆាប់ៗ ហើយសេដ្ឋកិច្ច - សង្គមមានស្ថេរភាពនិងបន្តជំរុញដំណាក់កាលកសាងសមាគមន៍អាស៊ាន។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីការបរទេសហ្វីលីពីន Teodoro L. Locsin Jr. បានវាយតម្លៃខ្ពស់ចំពោះវិធានការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid – 19 ប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក៏ដូចជាបណ្តាគំនិតជ្តួចផ្តើមលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីទប់ទល់នឹងជំងឺរាតត្បាតនេះក្នុងក្របខ័ណ្ឌឆ្នាំអាស៊ាន ២០២០; បន្តសន្យារួមសហការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាមដើម្បីទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងសមាជិកមិនអចិន្រ្តៃរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ - ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ