ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ឡានឆាងលើកទី៤ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Luang Prabang ប្រទេសឡាវ នាថ្ងៃទី១៦ ខែធ្នូ ឧប នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាមលោក Pham Binh Minh បាន អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ការបរទេសចិនលោក Wang Yi។
ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន - ảnh 1ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh (ខាងឆ្វេង) និងមាជិកក្រុមប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តី ការបរទេសចិនលោក Wang Yi (រូបថត៖ VOV)

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានស្នើ អោយភាគីទាំងពីរសហការគ្នាដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងនិងការយោគយល់រួមកម្រិតខ្ពស់សំដៅរក្សានិន្នាការអភិវឌ្ឍដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ តាមនោះ ជំរុញដំណើរទស្សនកិច្ចនិងជំនួបប្រាស្រ័យជាន់ខ្ពស់ ត្រៀមរៀបចំអោយបានល្អសម្រាប់កិច្ចប្រជុំលើកទី១២គណៈកម្មាធិការទទួល បន្ទុកកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិនក្នុងឆ្នាំ២០១៩។ ឧបនាយករដ្ឋ មន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានស្នើអោយភាគី ទាំងពីរបន្តអនុវត្តន៍យ៉ាងហ្មត់ចត់នូវការយោគយល់រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ប្រទេសទាំងពីរ ក៏ដូចជា “កិច្ចព្រមព្រៀងស្ដីពីគោលការណ៍ជា សារវ័ន្តស្ដីពីការដោះស្រាយជម្លោះនៅសមុទ្ររវាងវៀតណាមនិងចិន” ព្រមទាំង ដោះស្រាយជម្លោះដោយសន្តិវិធី គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅ វិញទៅមក រក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រផងដែរ។

        ចំណែកឯសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានអះអាងថា បក្សនិងរដ្ឋាភិបាលចិនយកចិត្តទុកដាក់ជាពិសេសដល់ ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោកអះអាងជាបន្តថា ចិនត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមបង្កើនការផ្លាស់ប្ដូរយុទ្ធសាស្ត្រ ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាមអោយបន្តអភិវឌ្ឍន៍យ៉ាងស្មោះត្រង់និងប្រកបដោយប្រសិទ្ធភាព សំដៅ នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាប្រជាជននៃ ប្រទេសទាំងពីរផងដែរ។ រដ្ឋមន្រ្តីលោក Wang Yi បានសង្កត់ធ្ងន់ថា ចិនមាន គោលជំហរបើកទ្វារទីផ្សារសម្រាប់ទំនិញនៃប្រទេសនានាជ្រៀតចូលទីផ្សារចិន ដោយផ្ដល់អាទិភាពសម្រាប់ប្រទេសជិតខាង ដែលក្នុងនោះមានវៀតណាម ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ