ពង្រឹងនិងពង្រីកទំនាក់ទំនងវៀតណាម-បេឡារុសលើគ្រប់វិស័យ
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang ប្រធានាធិបតីបេឡេរុសលោក Alexander Lukashenko អញ្ជើញមក បំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ធ្នូ។ក្នុង
ឱកាសនេះដែរ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដែលក្នុង
នោះបានឯកភាពបង្កើនការជួបប្រាស្រ័យជាន់ខ្ពស់ ជម្រុញការផ្លាស់ប្តូរគណៈ ប្រតិភូរវាងរដ្ឋាភិបាល រដ្ឋសភានិងអង្គការនយោបាយសង្គមនៃប្រទេសទាំងពីរ រក្សារាល់យន្តការពិគ្រោះយោបល់ សំដៅកសាងទំនាក់ទំនងនយោបាយមាន ជំនឿទុកចិត្តធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ។ភាគីទាំងពីរក៏បានអះអាងនូវសក្តានុភាពដ៏ធំធេងព្រមទាំងឯកភាព អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជម្រុញ រាល់ឱកាសថ្មីតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមជាមួយ សម្ព័ន្ធសេដ្ឋកិច្ចអាស៊ីអឺរ៉ុប។
|
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម |
ភាគីបេឡារុសបានវាយតម្លៃខ្ពស់អំពីការដែលភាគីវៀតណាមលើកលែង
ទិដ្ឋាការសម្រាប់ពលរដ្ឋបេឡារុសឆ្លងដែនចូលវៀតណាមរយៈពេលខ្លីដែលមាន សុពលភាពចាប់ពីថ្ងៃទី១កកដាឆ្នាំ២០១៥និងចាត់ទុកថា ប្រការនេះនឹងជះឥទ្
ធិពលសកម្មទៅលើការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ភាគីវៀត
ណាមក៏ មានបំណងថា បេឡារុសនឹងបង្កលក្ខណៈងាយស្រួលថែមទៀតក្នុង
ការបំពេញ បែបបទទិដ្ឋាការសម្រាប់ពលរដ្ឋវៀតណាមឆ្លងដែនចូលបេឡារុស។
ភាគីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការដែលភាគីបេឡារុសបង្ករ លក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និង សិក្សាស្របច្បាប់នៅបេឡារុស រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់នូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាមជាមួយបេឡារុសនៅបណ្តាវេទិកាពហុភាគី ព្រមទាំងអះអាងថា ត្រៀម
ខ្លួនជាស្រេច គាំទ្រគ្នាទៅវិញទៅមកនៅអ.ស.ប ចលនាមិនចូលបក្សសម្ព័ន្ធនិង វេទិកាអន្តរជាតិផ្សេងៗទៀត
ភាគីទាំងពីរបានគាំទ្រចំពោះការដោះស្រាយជំលោះដែនដីក្នុងនោះមាន ជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំ
ហេង ប្រើប្រាស់អំពើហឹង្សាដោយឈរលើមូលដ្ឋាននៃគោលការណ៍ច្បាប់អន្តរ
ជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ អនុវត្តយ៉ាង
គ្រប់ គ្រាន់ប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្
តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចក្រមប្រតិបត្តិ
តំបន់នៅសមុទ្រ ខាងកើត (COC) សំដៅធានាសន្តិសុខនិងសេរីភាពនាវាចរ
ណ៍នៅសមុទ្រខាង កើត៕