ពង្រឹងនិងអភិវឌ្ឍន៍ជានិច្ចនូវទំនាក់ទំនងពិសេស វៀតណាម - ឡាវ

(VOVWORLD) - នាយប់ថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានធ្វើជាអធិបតីក្នុងពិធីលាងសោយភោជ៍ ទទួលស្វាគមន៍អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយម វៀតណាម លោក Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលអញ្ជើញធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ។ 
ពង្រឹងនិងអភិវឌ្ឍន៍ជានិច្ចនូវទំនាក់ទំនងពិសេស វៀតណាម - ឡាវ - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Bounnhang Vorachith បានធ្វើជាអធិបតីក្នុងពិធីលាងសោយភោជ៍ ជូនចំពោះអគ្គលេខាបក្ស  ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong 

នៅទីនេះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក  Bounnhang Vorachith បានអះអាង ថា នឹងបន្តកិច្ចសហការជាមួយវៀតណាមដើម្បីពង្រឹងនិងពូនជ្រុំប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឡាវ - វៀតណាមផងដែរ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong បានអះអាងថាបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្តេជ្ញាធ្វើយ៉ាងល្អ អស់ពីកម្លាំងកាយចិត្ត រួមជាមួយបក្ស រដ្ឋនិងប្រជាជន ឡាវ ដើម្បីការពារ ថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេស រវាងវៀតណាមនិងឡាវឲ្យមានការអភិវឌ្ឍន៌ដោយឥតឈប់ឈរ ដើម្បីភាពសម្បូររុងរឿងនិងសុភមង្គលរបស់ប្រជាជនទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ អគ្គលេខាបក្ស ប្រ ធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “យើងខ្ញុំបានជ្រាបយ៉ាងច្បាស់ថា បរិបទនិងស្ថានភាពបច្ចុប្បន្ន កំពុងដាក់ចេញតម្រូវការថ្មី។ ហេតុដូច្នេះ ជាងពេលណាៗទាំងអស់ បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរត្រូវតែរឹតបន្តឹងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ពង្រីកនូវប្រពៃណីសាមគ្គីភាពពិសេស ជាពិសេស បន្តនាំ បុព្វហេតុបដិវត្តន៍របស់ប្រជាជនទាំងពីរកាន់តែរឹងមាំជានិច្ច”។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong  បានចាត់ទុកថា ដំណើរការនៃការបង្កើតនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពពិសេស ត្រឹមត្រូវនិងស្មោះត្រង់ រវាងវៀតណាមនិងឡាវគឺជារឿងកម្រនៅលើពិភពលោកហើយបានក្លាយជា ទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន ដែលបក្សទាំងពីរនិងប្រជាពលរដ្ឋទាំងពីរ បន្តការអភិរក្ស ការពូនជ្រុំនិងផ្ទេរប្រគល់ឲ្យកូនចៅជំនាន់ក្រោយៗជារៀងរហូត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ