ពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាមនិងកម្ពុជា

(VOVWORLD) - នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅ វិមានសន្តិភាព រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាមនិងកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត៖ VOV)
នៅក្នុងកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីរបានបញ្ជាក់នូវការប្តេជ្ញាចិត្តពង្រឹងនិងអភិវឌ្ឍន៍ ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិ ការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាមនិងកម្ពុជា នាំកិច្ចសហប្រតិបត្តិការ ទ្វេភាគីឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ ភាគីទាំងពីរបាន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ដោយសង្កត់ធ្ងន់លើគោលការណ៍មិនអនុញ្ញាតឲ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដី នៃប្រទេសម្ខាងដើម្បីបង្កឡើងការខូចខាតដល់សន្តិសុខ និងផលប្រយោជន៍របស់ ប្រទេសម្ខាងទៀត; បញ្ជាក់ពីការសម្របសម្រួលគ្នា អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀង យន្តការដែលមានស្រាប់ ដើម្បីរក្សារឹងមាំនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅប្រទេសនីមួយៗ ទប់ស្កាត់បទល្មើស ឆ្លងដែន ជំរុញកិច្ចសហប្រតិបត្តិការក្នុងការធានាសន្តិសុខអ៊ីនធឺរណិត ការពារប្រជា ពលរដ្ឋ ជាដើម។ ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការ រុករក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្ត និងអ្នកជំនាញការវៀត ណាមដែលបានពលីជីវិតនៅកម្ពុជា ហើយជំរុញការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាពីវៀតណាមមកកម្ពុជាវិញផងដែរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានឯកភាពជំរុញខ្លាំង នូវការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរឹងផងក៏ដូចជាផ្នែក របៀបរបបនិងគោលនយោបាយផង; ផ្តល់អាទិភាពដល់ការលើកកម្ពស់កិច្ចសហប្រតិ បត្តិការលើការផ្លាស់ប្តូរឌីជីថលរវាងទីភ្នាក់ងារគ្រប់គ្រងរដ្ឋ ក៏ដូចជារវាងសហគ្រាសនៃ ប្រទេសទាំងពីរ; ជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ម្ចាស់ការនៅប្រទេសនីមួយៗ ព្រមទាំងធានាការធ្វើសមាហរណកម្មអន្តរជាតិយ៉ាង ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពផងដែរ។
ទាក់ទងនឹងការងារព្រំដែន ភាគីទាំងពីរបានឯកភាពលើការគោរព និងការអនុវត្ត យ៉ាងពេញលេញនូវសន្ធិសញ្ញាស្ដីពីព្រំដែនដែលបានចុះហត្ថលេខា រួមគ្នាខិតខំ ប្រឹងប្រែងស្វែងរកដំណោះស្រាយសមហេតុផលចំពោះ ១៦% នៃខ្សែបន្ទាត់ព្រំដែន គោកដែលមិនទាន់សម្រេចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន; ព្រមទាំងដោះស្រាយ បញ្ហាដែលកើតឡើងដោយស្មារតីសាមគ្គីភាព មិត្តភាព រួមចំណែកកសាងខ្សែព្រំដែន វៀតណាម-កម្ពុជាប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាម និងកម្ពុជាចាំបាច់ត្រូវបង្កើន ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុង ក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងយន្តការសហប្រតិបត្តិការ អនុតំបន់មេគង្គ; រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាព ឯកភាព ហើយ ពង្រីកមជ្ឈភាពរបស់អាស៊ាន។
ពង្រឹងនិងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាមនិងកម្ពុជា - ảnh 2ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ ដំណាក់កាល ២០២២-២០២៥ រវាងវិទ្យុសម្លេងវៀតណាមនិងក្រសួងព័ត៌មានកម្ពុជា។ (រូបថត៖ VOV)
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិសុខ សុវត្ថិភាព និង សេរីភាពនាវាចរណ៍ អាកាសចរណ៍ បង្កើនការកសាងទំនុកចិត្ត មិនគំរាមកំហែង ឬប្រើ ប្រាស់កម្លាំង គោរពច្បាប់អន្តរជាតិ ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាន អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); គាំទ្រចំពោះការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនូវសេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាជំរុញការ សម្រេចក្រមប្រតិបត្តិ (COC) ឲ្យមានសុពលភាព ជាក់ស្ដែង ស្របតាមច្បាប់អន្តរជាតិ។
បន្ទាប់ពីកិច្ចពិភាក្សាការងារ នាយករដ្ឋមន្ត្រីទាំងពីរបានអញ្ជើញជាសក្ខីភាពក្នុង ពិធីចុះហត្ថលេខាលើឯកសារចំនួន ១១ រវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ